ព្រឹតិ្តការណ៍ថ្មីៗ

​មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល ម្ហូប​អាហារ​ខ្មែរ លើក​ទី​១៨ និង​ការ​បង្ហាញ​ទម្រង់​ម៉ូត​សំលៀកបំពាក់​ខ្មែរ លើក​ទី​១៧ ឆ្នាំ​២​០​១​៧

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ អនុវត្ត​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ​ព្រម​ទាំង​គោល​​​នយោបាយ​​​ជាតិ​ស្ដី​ពី​វិស័យ​វប្បធម៌​ ក្នុង​ការ​អភិរក្ស​ និង​លើកស្ទួយ​សិល្បៈ​វប្បធម៌​ជាតិ​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​

មាន​កិត្តិយស​សូម​ជម្រាប​ជូន​ លោក លោកស្រី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ និង​ប្រជា​ពលរដ្ឋ​ទូទាំង​រាជធានី-ខេត្ត​ ឲ្យ​បាន​ជ្រាប​ថា៖ ​ក្រសួង​នឹង​រៀប​ចំ​មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល​ម្ហូប​អាហារ​ខ្មែរ​ លើក​ទី​​​​១៨ និង​ការ​បង្ហាញ​ទម្រង់​ម៉ូត​សំលៀក​បំពាក់​ខ្មែរ​លើក​ទី​១​៧ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៥-០៦ ខែ​សីហា ឆ្នាំ​២០១៧ ​ត្រូវ​នឹង​ថ្ងៃ​១៣-១៤កើត ខែ​ស្រាពណ៍ ឆ្នាំ​រកា នព្វស័ក ព.ស ២៥៦១ វេលា​ម៉ោង​១៤:៣០ រសៀល នៅ​​មជ្ឈ​មណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

ដើម្បី​ជ្រាប​ព័ត៌មាន​ឲ្យ​កាន់​តែ​ច្បាស់​សូម​ទាញ​យក​ឯកសារ​ដូច​ខាង​ក្រោម៖
សេចក្ដីណែនាំ(PDF)៖ https://1drv.ms/b/s!AgUek1cTGiE0mTtxeKEHqCMUyEzD
ពាក្យសុំចូលប្រឡង(PDF)៖ https://1drv.ms/b/s!AgUek1cTGiE0mGiqDINXZLOzPsYP
កម្មវិធីបិទ-បើក(PDF)៖ https://1drv.ms/b/s!AgUek1cTGiE0mUfEK0CCzcsKjGoT

ប្រភព៖ នាយកដ្ឋាន អភិវឌ្ឍន៍វប្បធម៌ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!