ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៣នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២លើកនៅស្រុកបរិបូរណ៍

2 ឆ្នាំ មុន 1 តូ សុផល

11872305_10153513108267508_7760316066293043812_o

ខេត្តកំពង់ឆ្នាំង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺថ្ងៃទី២៤ ខែឧសភា

ឆ្នាំ២០១៦ នៅតាមផ្លូវ ជាតិលេខ៥ ស្ថិតនៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បណ្តាលអោយ មនុស្សម្នាក់បានប៉ើងខ្ទាតចេញពីរថយន្តកៀប ជាប់ដើមឈើបណ្តាលឲ្យសា្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិង៣នាក់ទៀតបានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីផ្សេងគ្នានៅស្រុកបរិបូរណ៍ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីរថយន្ត ហ៊ីយ៉ាន់ដាយ ១គ្រឿង អត់ស្លាកលេខបាន ធ្វើដំណើរក្នុងទិសដៅពីលិចទៅ កើត នៅពេលដល់ចំណុចកើតហេតុអ្នកបើកបរងោក ហើយរេចង្កូតទៅបុកដើមឈើ បណ្តាលឲ្យកម្មករម្នាក់ឈ្មោះ វឿន សំអា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅ ភូមិជើងខ្លា ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជិះនៅលើរថយន្តនេះបានប៉ើងផ្លោងទៅបោកនិងដើមឈើកៀបស្លាប់នៅកន្លែងកើតហេតុ ចំណែកឯអ្នកបើកបរឈ្មោះ សែន សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ រងរបួសធ្ងន់ ។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ទី២ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរំចេក ឃុំចក ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយម៉ូតូចំនួន២គ្រឿងបើកក្នុងទិសដៅផ្ទុយគ្នា ហើយនៅពេលមកដល់ កន្លែងកើតហេតុ ដោយ គេចនឹងឧបសគ្គបានជ្រុលបុកគ្នាពេញទំហឹងតែម្តង ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដឹកមក សង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក ប្រតិបត្តិបរិបូរណ៍ ប៉ុន្តែដោយសាស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរក្រុមគ្រូពេទ្យបានបញ្ជូនបន្តមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ៕

941989_1705125743094917_1359433949756648447_n  13226683_1705125819761576_6775507563337442014_n 13232935_1705125799761578_6460868679769089025_n 13254077_1705125779761580_2665810391975059258_n 13254465_1705125666428258_891747667003930403_n 13256240_1705125686428256_9122786500917466483_n 13260031_1705125716428253_8355966520076956228_n

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ