ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលចាក់អង្រែលើឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១២-០៧-២០១៧ វេលាម៉ោង១៥ម៉៥០នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុមទី០១ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

កម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានដារា អធិការងខណ្ឌ និងមានការចង្អុរបង្ហាញពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ និង កម្លាំងសាលាសង្កាត់ចាក់អង្រែលើ ចុះត្រួតពិនិត្យរដ្ឋបាល តាមផ្ទះជួលស្នាក់ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ សុន សម្ភស្ស ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុបទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុមទី០១ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះបានដកហូតវត្ថុតាងមាន៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន ០៧ កញ្ចប់ថង់តូច និង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សុន សម្ភស្ស ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!