ព្រឹតិ្តការណ៍ថ្មីៗ

ឡើងតខ្សែកាបលើបង្គោលភ្លើង ត្រូវបានឆក់ស្លាប់យ៉ាងអណោចអធមនៅកន្លែងកេីតហេតុ

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ ឡើងតខ្សែកាបលើបង្គោលភ្លើង ត្រូវបានឆក់ស្លាប់យ៉ាងអណោចអធមនៅកន្លែងកេីតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅបណ្តោយផ្លូវ៣៧១ភូមិត្នោតជ្រុំសង្កាត់បឹងទំពុនខណ្ឌមានជយ័។

ជនរងគ្រោះមានឈ្មោះនុន នៅអាយុ៣២ឆ្នាំមានមុខរបរអ្នកមៅការអូសខ្សែរកាប ស្នាក់នៅសង្កាត់ទំនុបទឹក ខណ្ឌចំការមន និងមានស្រុកកំណើតខេត្តកំពង់ស្ពឺ។

បេីតាម
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានក្រុមជាងតខ្សែកាបមួយក្រុមមានគ្នា៣នាក់បានជិះរម៉កម៉ូតូកង់៣មួយគ្រឿងដឹកសម្ភារះមកជុសជុលខ្សែកាបនៅចំនុចកើតហេតុខាងលើខណះពេលដែលជនរងគ្រោះខាងលើបានឡើងតខ្សែកាបនៅលើបង្គោលភ្លើងកំពស់ប្រមាណ៦ម៉ែត្រក៏បានឆ្លងនិងខ្សែកាបនៅខាងលើបណ្តាលអោយឆក់ធ្លាក់ចុះមកក្រោមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុ ក៏មានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅបានមកដឹកជនរងគ្រោះខាងលើដែរតែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។

បច្ចប្បន្នសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចដំកល់នៅវត្តសន្សំកុសលដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ អាត ចន្ធូ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ