ព្រឹតិ្តការណ៍ថ្មីៗ

សាលាខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់បន្ទាន់ ជុំវិញរៀបចំសណ្តាប់ធ្នាប់សាធារណះលើកំណាត់ផ្លូវជាតិលេខ១

1 ឆ្នាំ មុន 3 តូ សុផល

ភ្នំពេញ៖ ក្រោយទទួលបានការចូលរួមមតិយោបល់ តាមរយះ Page Facebook របស់រដ្ឋបាលខណ្ឌច្បារអំពៅ ដ៏ច្រើន លើសលប់ ចំនួនជាង 900 Comments ពាក់ព័ន្ឋការរៀបចំសណ្តាប់ធ្នាប់សាធារណះលើកំណាត់ផ្លូវជាតិលេខ១ គណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ គឺចាប់ផ្តើមអនុវត្តពីពេលនេះតទៅ “។ 

នៅរសៀលថ្ងៃទី 11-07-2017 នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌបានបើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយតំណាងអធិការនគរបាលខណ្ឌ និងលោក-លោកស្រីចៅសង្កាត់ទាំង8 ពាក់ព័ន្ឋករណីការរៀបចំសណ្តាប់ធ្នាប់សាធារណះ លើកំណាត់ផ្លូវជាតិលេខ១ ។ ជាលទ្ឋផលក្នុងកិច្ចប្រជុំ សមាជិកអង្គប្រជុំទាំងអស់បានឯកភាពគ្នាដូចខាងក្រោម :

1- សមាជិកអង្គទាំងអស់ ឯកភាពប្តេជ្ញាចិត្តរួមគ្នាដើម្បីរៀបចំសណ្តាប់ធ្នាប់កំណាត់ផ្លូវជាតិលេខ១ អោយមានលក្ខណះល្អប្រសើរឡើងវិញ ។

2- រដ្ឋបាលខណ្ឌនឹងកោះអញ្ញើញម្ចាស់រថយន្តតាក់សុី និងអ្នកចាប់ម៉ូយទាំងអស់ ដែលកំពុងធ្វើអាជីវកម្ម នៅចំណុចគល់ស្ពានព្រះមន្នីវង្ស មកប្រជុំណែនាំពីផែនការរបស់រដ្ឋបាលខណ្ឌ ក្នុងការលុបបំបាត់ភាពអាណាធិបតេយ្យចត និងចាប់ម៉ូយនៅលើផ្លូវជាតិលេខ១ ។

3- ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ខណ្ឌ ឯកភាពសិក្សារកទីតាំងបេនឡានសំរាប់តាក់សុីចូលចត និងរៀបចំអោយមានលក្ខណះត្រឹមត្រូវ ។ លក្ខណះនេះមានន័យថាទោះបីជារកទីតាំងបេនឡានបាន រឺពុំបាន ចំពោះមុខរថយន្តតាក់សុីទាំងអស់ត្រូវបញ្ឈប់ការចតចាប់ម៉ូយ នៅលើផ្លូវជាតិលេខ១បន្តទៀត ។ ករណីនៅតែល្មើសនឹងការណែនាំ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាល ។

4- រដ្ឋបាលខណ្ឌ នឹងចាត់ក្រុមការងារចុះបាញ់ថ្នាំកំណត់ទីតាំងច្បាស់លាស់ដែលអនុញ្ញាតអោយម្ចាស់ផ្ទះអាចតាំងទំនិញលក់បាន ។ បន្ទាប់មក រដ្ឋបាលខណ្ឌនឹងកោះអញ្ញើញប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលនៅអមសងខាងផ្លូវជាតិលេខ១ ក្នុងសង្កាត់នីមួយ២ មកប្រជុំណែនាំអំពីការកំណត់ទីតាំងដាក់លក់ទំនិញនៅខាងមុខផ្ទះ ដោយមិនអនុញ្ញាតអោយធ្វើអាជីវកម្មលើចិញ្ញើមផ្លូវបន្តទៀត ។

5-អាជ្ញាធរខណ្ឌ នឹងចុះផ្សព្វផ្សាយដោយចាក់មេក្រូតាមរថយន្តសណ្តាប់ធ្នាប់ខណ្ឌ ដើម្បីជម្រាបដំណឹង ដល់ម្ចាស់រឺម៉កកង់បី រឺម៉កគ្រប់ប្រភេទ និងអ្នកលក់តាមរទះចល័តទាំងអស់ មិនអោយយកចិញ្ចើមផ្លូវជាតិធ្វើអាជីវកម្មបន្តទៀត។

6- ក្រោយការប្រជុំណែនាំ និងផ្សព្វផ្សាយរួច រដ្ឋបាលខណ្ឌនឹងបើកយុទ្ឋនាការរដ្ឋបាលនឹងចុះមានវិធានការ ចំពោះប្រជាពលដ្ឋរូបណាដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ