ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលអន្តោប្រវេសន៍ ចាប់ខ្លួនជនជាតិវៀតណាម១៤នាក់ ក្នុង៣ទីតាំងនៅសង្កាត់ឫស្សីកែវ

1 ឆ្នាំ មុន 0 tnn_admin

ភ្នំពេញ៖ជនជាតិវៀតណាមចំនួន១៤នាក់ស្រី៣នាក់ដែលស្នាក់នៅនិងធ្វើការការងារមិនស្របច្បាប់ត្រូវបាននគរបាលនាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចុះធ្វើការត្រួតពិនិត្យ ឃាត់ខ្លួន៣គោលដៅផ្សេងគ្នាក្នុងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវខណៈស្នាក់នៅធ្វើការងារតាមហាងកាហ្វេកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៧ ។

តាមនគរបាលបានឲ្យដឹងថាក្នុងប្រតិបត្តិការធ្វើឡើងចំនួន៣ទីតាំងផ្សេងគ្នា ក្រោមការសម្របសម្រួលពីលោក សៀងសុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំកម្លាំងដោយលោក នាយឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡាប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធីឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី១៤នាក់ស្រី៣នាក់ប្រុស១១នាក់ទីតាំទី១នៅតាមបណ្តោយផ្លូវជាតលេខ៥ភូមិសាមគ្គីសង្កាត់ឫស្សីកែវក្នុងហាង(កាហ្វេង៉ុកងឺង)បានមនុស្ស១១នាក់ស្រី១ប្រុស១០នាក់និងពីទីតាំងទៀតនៅក្នុងភូមិមិត្តភាពនិងភូមិឃ្លាំងសាំងឃាត់ខ្លួនបាន៣ស្រី២នាក់ប្រុស១នាក់។​

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡាបានឲ្យដឹងថាជនជាតិវៀតណាមទាំង១៤នាក់ខាងលើចូលមកស្នាក់នៅ និងធ្វើការងារ ពុំស្របច្បាប់ ។ ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅសាកសួរនៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!