ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនយុវជន២នាក់សង្ស័យទទួលផលចោរកម្ម

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ យុវជន២ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនសង្ស័យពីបទទទួលផលចោរកម្ម។ កាលពីម៉ោង១៤និង០០នាទីរសៀលថ្ងៃទី១១ខែកក្កដ្តាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្នុងប្រត្តិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ តី វិសាល នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ លោកវរសេនីយ៍ត្រី គួក សុខហួ អធិការរងខណ្ឌសែនសុខ លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានិងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យទាំងពីនាក់ដែលឃាត់ខ្លួននោះទី១ឈ្មោះ ផាត់ សុផាត (ហៅអាជើម) ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងជុសជុលម៉ូតូ ស្នាក់ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២ឈ្មោះ សូត្រ រ័ត្ន ភេទប្រុសអាយុ២១ឆ្នាំមុខរបរកូនជាងជុសជុលម៉ូតូស្នាក់នៅកន្លែងកើតហេតុនិងមានស្រុកកំណើតឃុំសែនអណ្តែតស្រុកឈ្លូង ខេត្តកំពង់ចាម។
ចំណែកដើមបណ្តឹងឈ្មោះ ផល បញ្ញា ភេទប្រុសអាយុ១៩ឆ្នាំ
មុខរបរជាងធ្វើសារឡុង ពួក ស្នាក់នៅខណ្ឌ៧មករា។

លោកវរសេនីយ៍ទោ តី វិសាល នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានអោយដឹងថាមុននិងឈានដល់ការចុះឆែកឆេនិងឃាត់ជនសង្ស័យខាងលើនេះគឺដោយសារមានបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូដែលបានលួចបាត់កាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៧កន្លងមកគឺមានម៉ាកស៊ុយសុីគីនិចព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1CA-7153
។ហើយនៅវេលាម៉ោងខាងលើជនរងគ្រោះបានឃើញម៉ូតូដែលបាត់កំពង់ធ្វើចរាចរណ៍តាមដងផ្លូវសហព័ន្ធរុស្សីក៍ជិះតាមពីក្រោយរហូតមកដល់ទីតាំងកន្លែងជុសជុលម៉ូតូខាងលើទើបជនរងគ្រោះធ្វើជាជិះហួសហើយបានប្តឹងសមត្ថកិច្ចអោយជួយអន្តរាគ្គមន៍តែម្តង។

បច្ចុប្បន្នយុវជនសង្ស័យខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ និងម៉ូតូ២គ្រឿង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!