ព្រឹតិ្តការណ៍ថ្មីៗ

មេPM ខេត្តកំពង់ស្ពឺប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទី ភារកិច្ចនិងការងារឆមាស១ និងទិសដៅឆមាស២ឆ្នាំ២០១៧

2 ឆ្នាំ មុន 1 តូ សុផល

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី ១០ខែកក្កដា ឆ្នាំ២០១៧ បញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទី ភារកិច្ចនិងការងារឆមាស១ និងទិសដៅឆមាស២ឆ្នាំ២០១៧ក្រោមវត្តលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ មេបញ្ចាការ ក្រុង-ស្រុក ស្នាក់ការសន្តិសុខប្រម៉ាណជិត៩០នាក់ ។

នៅក្នុងពិធីប្រជុំត្រួតពិនិត្យលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការបានលើកឡើងថា គ្រប់មន្ទីរ អង្គភាពក្រុង ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តក្តាប់ពត៏មានអសន្តិសុខ ធ្វើការងារស្រាវជ្រាវមុខសញ្ញាដែលតែងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋ ជាងនេះធ្វើការស្រាវជ្រាវមុខសញ្ញបទល្មើស ឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច ឆក់ ។ល។ ហើយរកប្រភពឲ្យឃើញច្បាស់នៅក្នុងមូលដ្ឋានចំពោះក្រុមចែកចាយគ្រឿងញៀន ដើម្បីបង្ក្រាបឲ្យខានតែបានក្នុងទិសដៅអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពបានប្រសើរ ។


លោកមេបញ្ជាការបានលើកឡើងចំពោះការងារបន្ត កងរាជអាវុធហត្ថរបស់យើងត្រូវប្រែងស្រាវជ្រាវស្វែងរកចំពោះក្រុមឈ្មួញដែលបានរកស៊ីដោយខុសច្បាប់ ធនធានរ៉ែ ធនធានធម្មជាតិ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលជំរុញឲ្យមានការបង្ក្រាប ទប់ស្កាត់ និងឈានទៅអប់រំចំពោះពលរដ្ឋដែលប្រកបការងារខាងលើនេះ ។ ហើយចូលរួមសហការណ៏គ្រប់រូបភាពក្នុងបេសកម្មមនុស្សធម៏ ចុះជួយប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមមូលដ្ឋាន ហើយពិនិត្យចំពោះសុខទុក្ខបញ្ហាជីវភាព ការរស់នៅ ទុកលំបាក ដើម្បីស្វែងរកមធ្យោបាយជួយដល់ពួកគាត់តាមអ្វីដែលយើងមាន ។

លោកមេបញ្ជាការក៏បានដាស់តឿនចំពោះបញ្ហាការងារស្ពឹកស្រពន់ខ្លះកន្លងមកត្រូវកុំព្រងើយកន្តើយបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ ធ្វើការសហការណ៏និងពលរដ្ឋតាមមូលដ្ឋាន ឲ្យពួកគាត់ជួយផ្តល់ពត៏មានមកអង្គភាពដើ្បម្បីងាយស្រួលចំពោះការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ហើយធ្វើយ៉ាងណាមិនធ្វើឲ្យពលរដ្ឋមានថ្នាក់ថ្នាំងចិត្តមកលើកងកម្លាំងអាវុធយើងជាដាច់ខាត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ