ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទូទាំងប្រទេសអបអរសាទរប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ នៅព្រឹកម៉ោង ១០:០០ ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១៧ នេះ មន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមអបអរសាទរដែលតំបន់ “ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ។


នៅក្នុងថ្ងៃអបអរសាទរកាលពីព្រឹកមិញនេះគឺមានពិធីទូងស្គរជ័យ និងការសម្តែងរបាំប្រពៃណីជាតិ អបអរសាទរយ៉ាងកងរំពងទូទាំងប្រទេស។ នេះជាមោទនភាពជាតិយើងទាំងអស់គ្នា។ នៅក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងកាន់តែរីកចម្រើនទៅមុខជាលំដាប់។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយនៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏មហោឡារិកនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ