ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់យុវជនយុវតីដែលបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាព នៅក្នុងកម្មវិធីខ្នាតអន្តរជាតិមួយចំនួន ដែលបានរៀបចំដោយទូរទស្សន៌ហង្សមាស

1 ឆ្នាំ មុន 2 តូ សុផល

 សម្តេចតេជោហ៊ុនសែន៖ ខ្ញុំសូមកោតសរសើរដល់យុវជនយុវតីដែលបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធីខ្នាតអន្តរជាតិមួយចំនួន ដែលបានរៀបចំដោយទូរទស្សន៌ហង្សមាស និង រស្មីហង្សមាសដូចជា The Voice, Cambodia Idol និង ខ្ញុំជា យុវជនគំរូកម្ពុជា ជាដើមដែលរៀបចំដោយហ្វេសប៊ុគខ្ញុំផ្ទាល់តែម្តង។ កម្មវិធីទាំងនេះបានផ្តល់នូវការគាំទ្រនិងលើកទឹកចិត្តដល់យុវជនខ្មែរទូទាំងប្រទេសអោយមានឱកាស បញ្ចេញស្នាដៃ និងសមត្ថភាពដើម្បី ចូលរួមប្រកួត ប្រជែងនៅក្នុងវិស័យសិល្បៈក្នុងម្រិតខ្នាតអន្តរជាតិ។ ទាំងអស់នេះគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ទើបយើងទាំងអស់គ្នាមានឱកាសដ៏ ចូលរួមផលិតកម្មវិធី និងចូលរួមប្រកួតប្រជែងនៅក្នុងកម្មវីធីទូរទស្សន៌បែបនេះបាន។

ខ្ញុំផ្ទាល់នៅតែបន្តការគាំទ្រ និងលើកទឹកចិត្តយុវជនយុវតីអោយចូលរួមបានច្រើននៅក្នុងការប្រកួត ប្រជែងសមត្ថភាព ចំណេះដឹង និងជំនាញនៅក្នុង កម្មវិធី ដ៏ល្អៗទាំងនេះ។ សូមអរគុណនាយកក្រុមហ៊ុនទូរទស្សន៌ហង្សមាស និងរស្មីហង្ស មាសផលិតករ ចៅក្រមគណៈកម្មការ Coach ទាំងបួន មានក្មួយ ណុប បាយ៉ារិទ្ឋ ក្មួយ ឱក សុគន្ឋកញ្ញា ក្មួយ ឆន សុវណ្ណ រាជ និងក្មួយ ពេជ្រ សោភា។ ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់យុវជនក៏ដូចជាផ្តល់នូវការកំសាន្ត គឺនឹងមានការ ផ្សាយសារឡើងវិញនូវកម្មវិធីដ៏មានប្រជាប្រីយ៌ទាំងពីរខាងលើនៅលើទំព័រហ្វេសប៊ុគរបស់ខ្ញុំផ្ទាល់នៅពេលផ្សាយជាបន្តបន្ទាប់នាពេលខាងមុខនេះ។

ទំព័រ Facebook របស់ខ្ញុំក៏នឹងចាក់ផ្សាយផងដែរនូវបទចម្រៀងដែលរៀបចំដោយក្រសួងទេសចរណ៌។សិល្បៈដែលថតដោយទូរទស្សន៌អាស៊ីអាគ្នេយ៌នៃទិវាវប្បធម៌៣មិនា ដែលរៀបចំដោយក្រសួងវប្បធម៌និង វិចិត្តសិល្បៈ។ ការប្រឡងចម្រៀងប្រពៃណី ល្ខោនបាសាក់ យីកេ មហោរី កំណាព្យដោយទូរទស្សន៌បាយ័ន។ បទចម្រៀងទាក់ទងដល់ការអភិវឌ្ឍ និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ខ្ញំនឹងផ្សាយនូវចម្រៀងដែលផលិតដោយទូរទស្សន៌ ឬផលិតកម្មផ្សេងទៀតក្នុងករណីយទទួលបានការអនុញ្ញាតិ។

ទំពរ័ Facebook របស់ខ្ញុំនេះមិនជំនួសឱ្យវិទ្យុ និងទូរទស្សន៌ណាមួយទេតែការចាក់ផ្សាយបទចម្រៀងឬសិល្បៈអាចជួយដល់បងប្អូនពិសេសក្មួយៗយុវជនទាំងក្នុង និងក្រៅប្រទេសដែលមិនមានពេលមើលទូរទស្សន៌ហើយជាអ្នកនិយម Facebook ផងដែរ៕

13230230_1020026951379135_2918384940090387319_n 13239880_1020026871379143_3774331090360132688_n 13244870_1020026864712477_380757207244294403_n 13255976_1020026794712484_7261050754420783886_n 13260152_1020026901379140_4389819017109155007_n 13260281_1020026908045806_3702825986854479164_n

 if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់