ព្រឹតិ្តការណ៍ថ្មីៗ

ថៃ​​ទុក​ពេល​១៥​ថ្ងៃ​​ឲ្យ​​ពលករ​​ខ្មែ​រ ​ដែល​​ធ្វើ​ការ​​ ខុស​ច្បាប់​ ទៅ​​ចុះ​ឈ្មោះ​​ក្នុង​​បញ្ជី​​ពលក​រ​​

1 ឆ្នាំ មុន 4 tnn_admin

ភ្នំពេញ៖ រដ្ឋាភិបាលថៃនឹងទុក​រយៈពេល១៥ ថ្ងៃ ​ដល់​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ដោយ​ខុសច្បាប់​ឲ្យ​ទៅ​ចុះឈ្មោះ​នៅតាម​ការិយាល័យ​ចុះបញ្ជី​ពលករបរទេសដើម្បីទទួលបានភាពស្របច្បាប់​បណ្តោះអាសន្ន​ ធ្វើការ​នៅក្នុងប្រទេស​ថៃ។ ការសម្រេច​ទុកពេលនេះ ​បានធ្វើឡើង​ក្នុងជំនួបរវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា និង​ថៃ​កាលពី​ ម្សិលមិញ នឹង​ទើបផ្សព្វផ្សាយ​ឲ្យ​ដឹងដោយ​ គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​នៅថ្ងៃនេះ។

​នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនគណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែលកំពុងស្នាក់នៅ និងធ្វើការ​នៅ​ប្រទេសថៃបានគូសបញ្ជាក់ដូច្នេះថារដ្ឋាភិបាល​ថៃ មិន​អនុវត្ត​ទោសពិន័យ​ចំពោះ​និយោជក​ថៃ ដែល​កំពុង​ប្រើប្រាស់​ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​នោះទេ។

ជាមួយគ្នានេះថៃនឹងផ្តល់ឱកាស១៥ថ្ងៃ គឺ   ​ចាប់ពី​ថ្ងៃទី២៤ ខែកក្កដា​នេះ ដល់​ថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៧ ដើម្បី​ឲ្យ​ពលករ​ខ្មែរ និង​និយោជក​ថៃ ដែលមិនទាន់មាន​ឯកសារ​អ្វី​ទាំងអស់​ឲ្យ​ទៅ​ចុះឈ្មោះ​នៅតាម​ការិយាល័យ​ចុះបញ្ជី​ពលករ​បរទេស។

ការិយាល័យ​ចុះបញ្ជី​ពលករបរទេសនេះថៃនឹងបង្កើតចំនួន១០កន្លែង​នៅ ក្នុង​ទីក្រុង​បាងកក និង​មួយកន្លែង​ទៀត​នៅក្នុង​ខេត្តនីមួយៗនៃ​ប្រទេស​ថៃ។ បន្ថែមលើ​នេះ រដ្ឋាភិបាល​ថៃ ក៏បាន​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ដែលមាន​លិខិតឆ្លងដែនលិខិត​ធ្វើដំណើរ​ឫ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ អាចមក​ចុះបញ្ជី​ជាមួយ​មន្ទីរ​ ការងារ​ថៃ ដើម្បី​ក្លាយជា​ពលករ​ស្របច្បាប់​វិញ។

ក្រៅពីនេះរដ្ឋាភិបាល​ថៃ​ក៏បាន​យល់ព្រម​ឲ្យ​កម្ពុជា​រៀបចំ​យុទ្ធនាការ១០០ថ្ងៃ ដើម្បី​ផ្តល់​លិខិតឆ្លងដែនលិខិត​ធ្វើដំណើរ និងប័ណ្ណ​ពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC)ដល់​ពលករ​ខ្មែរ​ចំនួន១៦ម៉ឺន​នាក់​ក្នុងប្រទេស​ថៃ​ផងដែរ។

យុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី០១ខែសីហា​ខាងមុខតទៅ ដោយ ​គណៈកម្មការនឹងបញ្ជូនក្រុម​ចល័ត​ចំនួន៤ក្រុម​បន្ថែមទៀតដើម្បី​ចុះ​ផ្តល់​តាម ​រោងចក្រ​ទាំង២០០កន្លែង​ដែលមាន    ​ពលករ​ខ្មែរ​ធ្វើការ​លើសពី៧០នាក់។ ចំពោះកម្រៃសេវាក្នុងការបើកផ្តល់សំណុំឯកសារ​ទាំងនេះ គឺ៩៥០បាត ឫ​ជាង២៧ដុល្លារ​អាមេរិក។

បើតាម​សេចក្តីប្រកាស​ព័ត៌មានដដែល ថៃ​ក៏បានយល់ព្រមឲ្យកម្ពុជាធ្វើយុទ្ធនាការបញ្ជាក់​អត្តសញ្ញាណ​ពលករ​ខ្មែរ ​ដែល​មិន     ទាន់មានលិខិតធ្វើដំណើរនិងប័ណ្ណOCWC ដើម្បីយកទៅសុំភាពស្របច្បាប់​ពី​អាជ្ញាធរ​ថៃ​ ដោយ​កំណត់​យន្តការ​បញ្ជាក់​អត្តសញ្ញាណ​ពលករ និង​បើក​ឯកសារ​ជូន​ពលករ​ក្នុង ​ថ្ងៃ​តែមួយ​ហើយ​ពលករ​អាច​ទៅសុំ​ទិដ្ឋាការ​ស្នាក់នៅ និង​ទិដ្ឋាការ​ការងារ​បាន​នៅ​កន្លែង​តែមួយ​តែម្តង។

យុទ្ធនាការ​នេះនឹងចាប់ផ្តើម ​ក្នុង​សប្តាហ៍​ទី០១ ខែសីហា តទៅ។ ត​ម្រៃ​ សេវា ​ក្នុង​ ការធ្វើ​ និង​បើកសំណុំឯកសារក្នុងថ្ងៃតែមួយគឺ២.៣៥០បាតឫជាង៦៨ដុល្លារ​អាមេរិក។

ដំណោះស្រាយ​ថ្មី​សម្រាប់​ពលករ​ខ្មែរ​ទាំងនេះ បាន​កើតឡើងភ្លាមៗបន្ទាប់ពី​ពលករ​ខ្មែរ​ដែល​ធ្វើការខុសច្បាប់នៅប្រទេសថៃត្រូវបានបញ្ជូនមក​ក​ម្ពុ​ជា​វិញ​រាប់ពាន់នាក់។

គិតត្រឹមថ្ងៃទី០៥កក្កដា ពលករខ្មែរចំនួនជាង៣ពាន់ ៦រយ​នាក់​ហើយ ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​មកវិញ។

យ៉ាងណាក៏ដោយចំពោះបញ្ហានេះនិងបន្ទាប់ពីរកឃើញដំណោះស្រាយថ្មីនេះគណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ ដល់​ពលក​រ ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង ​ធ្វើការ​នៅ ​ប្រទេស​ថៃ​បាន​អំពាវនាវ ​ឲ្យ​ពលករ ​ទាំងអស់​ រក្សា​ភាពនឹងន​ក្នុងការ​បំពេញ ការងារ​ជា​ ប្រក្រតី​ត ទៅទៀត​ជាមួយនឹងនិយោជក​របស់ខ្លួន៕

IMG_0221 FB_IMG_1499436447221FB_IMG_1499436457913FB_IMG_1499436468836ពីរកឃើញដំណោះស្រាយថ្មីនេះគណៈកម្មការ​ផ្តល់​ភាព ស្របច្បាប់​ ដល់​ពលក​រ ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង ​ធ្វើការ​នៅ ​ប្រទេស​ថៃ​បាន​អំពាវនាវ ​ឲ្យ​ពលករ ​ទាំងអស់​ រក្សា​ភាពនឹងន​ក្នុងការ​បំពេញ ការងារ​ជា​ ប្រក្រតី​ត ទៅទៀត​ជាមួយនឹង ​និយោជក ​របស់ខ្លួន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ