ព្រឹតិ្តការណ៍ថ្មីៗ

ពិធីដាំកូនឈើ ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ០៩កក្កដា ឆ្នាំ២០១៧ 

1 ឆ្នាំ មុន 12 តូ សុផល

ខេត្តកំពត ៖ លោក លី សាវេត អភិបាលរងខេត្តកំពត តំណាង ឯកឧត្ដម ចាន់ ចេស្តា អភិបាល នៃគណ:អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវា ០៩កក្កដា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តជ័យមង្គលារាម ហៅវត្តវាលពួច ស្ថិតនៅភូមិ-សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាពលរដ្ឋ និង ព្រះសង្ឃប្រមាណ ៥០០នាក់/អង្គ ។ 

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានអំពាវនាវផ្តាំផ្ញើដល់មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សហការគ្នាបន្តដាំកូនឈើជាបន្តបន្ទាប់នៅតាមសហគមន៌ តាមផ្លូវសាធារណៈ តាមសាលាគ្រប់ទីកន្លែងដើម្បីជួយលំអសោភ័ណ្ឌភាពមានពណ៌បៃតងក្នុងខេត្តកំពត និងបន្តយកចិត្តទុកដាក់ចូលរួមថែរក្សាការពារកូនឈើ ព្រៃឈើ និងទប់ស្កាត់ និងបង្រ្កាបការកាប់ទន្រ្ទានយកដីព្រៃឈើខុសច្បាប់ ការពារភ្លើងឆេះព្រៃ និងបទល្មើសផ្សែងៗផងដែរ ។ 


ក្នុងពិធីបុណ្យ រុក្ខទិវា នេះ បានរៀបចំដាំកូនឈើ ០៩ប្រភេទ សរុបចំនួន ៣៩៧ដើម ដោយមានប្រភេទកូនឈើ គគីរចំនួន ១៥០ដើម ឈើទាលចំនួន ៥០ដើម បេងចំនួន ៥០ដើម លឿងរាជចំនួន ១៥០ដើម ផ្គៀកចំនួន ២០ដើម កកោះចំនួន ០៥ដើម ធ្នង់ចំនួន ០៥ដើម នាងនួនចំនួន ០៥ដើម និងគ្រញូងចំនួន ០២ដើម ដាំលើដីទំហំប្រមាណ ០២ហិកតាក្នុងបរិវេណវត្តជ័យមង្គលារាម និងតាមសងខាងផ្លូវចូលវត្ត ដោយឡែកកូនឈើចំនួន ៨០០ដើម បានប្រគេនជូនព្រះសង្ឃ និងជូនប្រជាពលរដ្ឋយកទៅដាំផងដែរ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ