ព្រឹតិ្តការណ៍ថ្មីៗ

សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មស្តីពីការកំណត់ថ្លៃសេវាលិខិតឆ្លងដែនធម្មតា

1 ឆ្នាំ មុន 2 sathapich

ភ្នំពេញ៖ កាលពីថ្ងៃទី០៤​ ខែកក្កដា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានលេខពិសេស អំពីការកំណត់ថ្លៃសេវាលិខិតឆ្លងដែនធម្មតា តាមប្រកាសអន្តរក្រសួងលេខ១៤៤១៤ ប្រ.ក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំពោះការកំណត់តម្លៃនៃសេវាលិខិតឆ្លងដែនធម្មតា១ក្បាល ចែកជាប្រភេទទៅតាមសេវារយៈពេលវែង ឬខ្លី នៃថ្ងៃដែលត្រូវមកយក។ ទី១. តម្លៃ១០០ដុល្លារអាមេរិក សេវារយៈពេល២០ថ្ងៃ ទី២. តម្លៃ១៥០ដុល្លារអាមេរិក សេវារយៈពេល១០ថ្ងៃ និងទី៣. តម្លៃ២០០ដុល្លារអាមេរិក សេវារយៈពេលត្រឹមតែ០១ថ្ងៃ។

សូមបញ្ជាក់ថា​ ក្រៅពីនាយកដ្ឋានលិខិតឆ្លងដៃននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នៅមានសាខាលិខិតឆ្លងដែនចំនួន២ខេត្តទៀតគឺ នៅខេត្តបាត់ដំបង និងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក៏ប៉ុន្តែនៅសាខាលិខិតឆ្លងដែនទាំងពីរខេត្តខាងលើនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មអនុញ្ញាតផ្តល់ជូនតែលិខិតធ្វើដំណើរជូនពលករធ្វើការនៅបរទេសតែប៉ុណ្ណោះ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ