ព្រឹតិ្តការណ៍ថ្មីៗ

សិក្ខាសាលាផ្សព្វផ្សាយស្តីពី អនាម័យចំណីអាហារសម្រាប់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាននៅក្រុងកំពត

7 ខែ មុន 0 តូ សុផល

ខេត្តកំពត៖ លោក លី សាវេត អភិបាលរងខេត្តកំពត តំណាង ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី អនាម័យចំណីអាហារដល់ភោជនីយដ្ឋាន អាហារដ្ឋានក្នុងក្រុងកំពត នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុងកំពត ប្រធានមន្ទីរទេសចរណ៍ខេត្ត អនុប្រធានមន្ទីរសុខាភិបាលខេត្ត អនុប្រធានកាំងកុងត្រូលខេត្ត និងបងប្អូនម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងក្រុងកំពត ។

សិក្ខាសាលានេះ មានគោលបំណងពង្រឹងការគ្រប់គ្រងគុណភាពចំណីអាហារនៅតាមភោជនីយដ្ឋាន អាហារដ្ឋានបណ្តាសេវាកម្មទេសចរណ៍ក្នុងខេត្តដើម្បីទទួលជោគជ័យ ស្របពេលក្រុងកំពតកំពុងចូលរួមក្នុងចលនាប្រឡង “ទីក្រុងទេសចរណ៍ស្អាតអាស៊ាន” ចុងឆ្នាំ២០១៧ ខាងមុខនេះ ។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលាថា បច្ចុប្បន្ននេះ ខេត្តកំពតបានកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍យ៉ាងខ្លាំង ជាពិសេសខេត្តកំពតបានទទួលជ័យលាភីផ្ការំដួល ០៣ទង ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតលើកទី០១ ឆ្នាំ២០១៥-២០១៨ កន្លងមកផងដែរ ដូច្នេះ ដើម្បីបន្តជម្រុញជួយដល់វិស័យទេសចរណ៍ខេត្តអោយមានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិអោយមានការរីកចំរើនបន្ថែមទៀត សូមអ្នកផ្តល់សេវាម្ហូបអាហារតាមភោជនីយដ្ឋាន និងអាហាដ្ឋានទាំងអស់ត្រូវបង្កើនអនាម័យចំណីអាហារប្រកបដោយគុណភាព និងសមត្ថភាព និងត្រូវកែលំអទីតាំងលក់ដូរអាហារប្រកបដោយភាពស្អាតល្អ ដោយគ្រប់គ្រងបែងចែកសំណល់រឹងរាវ មានធុងសម្រាមត្រឹមត្រូវ បន្ទប់ទឹកគ្មានក្លិន បុក្គលិកមានឯកសណ្ឋានត្រឹមត្រូវ ញញឹមរាក់ទាក់ទទួលភ្ញៀវ ដើម្បីចូលរួមទទួលស្នាដៃល្អចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ធារកិច្ចល្អ ” ផងដែរ ។
នៅរសៀល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ