ព្រឹតិ្តការណ៍ថ្មីៗ

លោកយាយ លោកតាចាស់ជរាគ្មានទីពឹងចំនួន ១៥៨នាក់ ទទួលប្រាក់ឧបត្ថម្ភប្រចាំខែមិថុនា ឆ្នាំ២០១៧ ពីមូលនិធិចាស់ជរារបស់លោកទំទាវ បាន ស្រីមុំ

2 ឆ្នាំ មុន 7 tnn_admin

ប៉ៃលិន៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន បាននាំយកថវិកាឧបត្ថម្ភជូន លោកយាយ លោកតាចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តប៉ៃលិនប្រចាំខែមិថុនា ឆ្នាំ២០១៧ ។

 

ឯកឧត្តម សៅ សារ៉ាត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អ៊ី ឈាន ប្រធានមូលនិធិចាស់ជរាបានមានប្រសាសន៍ឱ្យដឹងថា៖ មូលនិធិនេះបានបង្កើតក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៍ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជាពីក្រុម គឺក្រុមទី១បើកផ្តល់ជូនលោកយាយលោកតានៅទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តសម្រាប់លោកយាយលោកតាដែល រស់នៅក្នុងក្រុងប៉ៃលិន និងក្រុមទី២ នៅសាលាឃុំស្ទឹងត្រង់ សម្រាប់លោកយាយលោកតារស់នៅក្នុងស្រុកសាលាក្រៅ ។

 

គួរបញ្ជាក់ថា៖ មូលនិធិរបស់លោកជំទាវ បាន ស្រីមុំ បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយលោកតា ចាស់ជរា ចំនួន ១៥៨នាក់ ដោយបើករៀងរាល់ថ្ងៃទី៣ ដើមខែ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន១០ម៉ឺនរៀល ដើម្បីលោកយាយលោកតា យកថវិកាទាំងនេះ ជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានធូស្រាលមួយកំរិតផងដែរ។ដោយ៖ ញ៉ឹប បូរី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ