ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យករណីចាប់ជំរិតតាម Internet អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិចិន៣៥នាក់ ក្នុងខណ្ឌពោធិសែនជ័យ

1 ឆ្នាំ មុន 13 តូ សុផល

ភ្នំពេញ ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តប្រវេសន៍ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមសហការពីអាជ្ញាធរ នគរបាលមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ ជនជាតិបរទេស ដោយសង្ស័យស្នាក់នៅអត់ច្បាប់ អត់មានឯកសារត្រឹមត្រូវ និងសង្ស័យចាប់ជម្រឹតតាមប្រព័ន្ធអុីនធឺណែត

ភូមិតាងួន សង្កាត់កាកាប និងនៅ ក្នុងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជនជាតិចិនសរុបចំនួន៣៥នាក់ ស្រី៩នាក់ ។ កិច្ចប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ។

តាមនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តសេនីយ៍ឯក សុខ ផល ប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធី និងប៉ូលីស ចិន ក្រោមការសម្របសម្រួលពីលោក សុិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីនគរបាលមូលដ្ឋាន អាជ្ញាធរមូលដ្ឋានផងដែរ ។ នគរបាលបន្តទៀតថា ក្រោយពីកម្លាំងជំនាញ ធ្វើការស្រាវជ្រាវរួចមកទើបឈានដល់ចុះប្រតិ បត្តិការ ត្រួតពិនិត្យទាំងស្នាក់នៅរបស់ជនជាតិចិន ចំនួន៣គោលដៅ ផ្សេងៗគ្នា គោលដីទី១ នៅក្នុងភូមិតាងួន សង្កាត់កាកាប ឃាត់ខ្លួនជនជាតិចិនបាន១៣នាក់ ស្រី៣នាក់ ដកហូតឧបករណ៍គ្រឿងអុិឡិចត្រូនិច ដោយសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីចាប់ ជម្រឹតតាមប្រព័ន្ធអុីនធឺណែត ។ នគរបាលបន្តទៅត្រួតពិនិត្យ គោលដៅទី២និងទី៣បន្តទៀត នៅក្នុងបុរីញ៉ូថោន សង្កាត់ចោមចៅ ហើយឃាត់ខ្លួនជនជាតិចិនចំនួន២២នាក់ ស្រី៦នាក់បន្ថែមទៀត ដោយពាក់ព័ន្ធទៅនឹងស្នាក់នៅពុំស្របច្បាប់ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង២៣នាក់ខាងលើ ចូលមកស្នាក់នៅពុំមានឯកសារត្រឹមត្រូវ និងធ្វើការងារ ដោយខុសច្បាប់ ទើបកម្លាំងជំនាញ ធ្វើការស្រាវជ្រាវន៨ងចូលរួមពីប៉ូលីសចិនផងដែរ ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន បាន២២នាក់ ស្រី៦នាក់ នៅទីតាំងខាងលើ ។

ក្រោយពីឃាត់ខ្លួនបាន ជនជាតិចិនទាំងនោះ បានបន្តនាំទៅសាកសួរនៅអគ្គនាយកដ្ឋាន ដើម្បីចាត់ការទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ