ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខេត្តកំពតឃាត់​ខ្លួនជនជាតិចិន​​បាន​ចំនួន​៣៨នាក់ សង្ស័យចាប់ជំរិតតាម Internet

1 ឆ្នាំ មុន 3 តូ សុផល

ខេត្តកំពត៖ ព្រឹក​ថ្ងៃ​ទី​០១​ ខែកក្កដា​ឆ្នាំ​២០១៧​ វេលា​ម៉ោង​០៩និង​១០នាទី​ កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​សហការ​ជាមួយ​ក្រុម​ឈុត​ខ្មៅ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ ក្រោមការចង្អុរបង្ហាញពី លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការខេត្តកំពត ដែល​ដឹកនាំ​ដោយ​លោក​ព្រះ​រាជ​អជ្ញារង​ ខាន់​សុផល​ ចុះឆែកឆេរ​​ពីរគោល​ដៅ​នៅ​ក្នុង​ស្រុក​ទឹក​ឈូ​ខេត្តកំពត​ ។

១.​ ក្នុង​ផ្ទះ​មួយ​ខ្នង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ធំ​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹក​ឈូ​ខេត្តកំពត​ ឃាត់​ខ្លួនជនជាតិចិន​​បាន​ចំនួន​៣៨នាក់​ ស្រី​១១​នាក់​ សម្ភារៈ​ដកហូត​បាន​មាន​ លិខិត​ឆ្លង​ដែន​១៨ក្បាល​ ទូរស័ព្ទ​ដែ​មួយ​ចំនួន​ធំនិង​ឧបករណ៍​សម្រាប់​បម្រើ​ឲ្យ​ល្បែង​ខុស​ច្បាប់​
២.​ ដោយ​ឡែក​ស្ថិត​នៅ​ទី​តាំង​មួយ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ ស្នំ​ប្រាំ​ពីរ​ ឃុំ​ម៉ាក់​ប្រាង​ ស្រុក​ទឹក​ឈូ​ ខេត្តកំពត​ឃាត់​ខ្លួន​បាន​ជនជាតិ​ចិន​ចំនួន​២០នាក់​ ស្រី​០៦នាក់​ មិន​មាន​លិខិត​ឆ្លង​ដែន​នៅ​ជាប់​ខ្លួន​ទេ​ ​។


បច្ចុប្បន្ន​ជនបរទេសទាំង៣៨នាក់​កំពុង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្តន៍​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!