ព្រឹតិ្តការណ៍ថ្មីៗ

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព នៃព្រះរាជដំណើរ របស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

3 ឆ្នាំ មុន 9 តូ សុផល

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព ថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតតំកល់លើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ដែលព្រះអង្គស្តេចយាងចុះសួរសុខទុក្ខ និងប្រោសព្រះរាជប្រទាន ព្រះរាជអំណោយ ដល់ប្រជាកសិករ នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ ប្រធាន ប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាទៅកាន់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ ត្រូវធានាឲ្យបានចំពោះសន្តិសុខ សណ្តាប់ធ្នាប់ អោយបាន១០០ភាគរយ និងត្រូវសហការ ជាមួយ សម្ថកិច្ចដែលពាក់ព័ន្ធ អោយបានល្អ។

ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន បានបន្តទៀតថា កម្លាំងកងរាជអាវុធហត្ថដែលទទួលបានបទបញ្ជា ត្រូវ យកចិត្តទុកដាក់លើ ស្មារតីទទួលខុសត្រូវខ្ពស់ តាមគោលដៅដែលឈជើង ដែលអង្គភាពបានប្រគល់ជូន ដើម្បីធានាអោយបាន ការ ការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ