ព្រឹតិ្តការណ៍ថ្មីៗ

ថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់ ជាង១.៥០០នាក់ មកស្រុកខ្មែរវិញ!

1 ឆ្នាំ មុន 2 តូ សុផល

បន្ទាយមានជ័យ ៖ អភិបាលខេត្តថា៖រយៈពេល៣ថ្ងៃនេះពលករខ្មែរខុសច្បាប់ថៃចាប់បញ្ជូនមានប្រមាណជាង ១.៥០០នាក់កម្លាំងឈរជើងតាមព្រំដែនត្រូវទប់ស្កាត់ដើម្បីការសុវត្ថិភាពជូនប្រជាពលរដ្ឋដែលលើកឡើងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាពខេត្តនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា នៅពេលដែលអាជ្ញាធរមានសមត្តកិច្ច ថៃបានអនុវត្តន៍ច្បាប់យ៉ាងតឹងរឹងដល់ពលករខ្មែរធ្វើការដោយខុសច្បាប់នៅប្រទេសថៃត្រូវបានសមត្តកិច្ចថៃចាប់បញ្ជូនមករយៈពេល ២ទៅ៣ថ្ងៃនេះចាប់ពីថ្ងៃទី២៨ដល់៣០ខែមិថុនា ឆ្នាំ២០១៧នេះចំនួន១,៥៩៤នាក់ ក្នុងនោះមានស្រី៣៧៨នាក់កុមារចំនួន ១២៤នាក់។

លោកបានបញ្ជាក់ថាក្រោយថៃចាប់បញ្ជូនមកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧មានចំនួន៦៤៧នាក់ស្រី ២២៧ នាក់កុមារ៧៥នាក់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ មានចំនួន៤៤៧នាក់ស្រី១៥១នាក់កុមារ៤៩នាក់ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧ត្រឹមម៉ោង៤ល្ងាចមានប្រមាណ៥០០នាក់កាលមុនភាគីថៃរឹតបណ្តឹងក្នុង១ថ្ងៃថៃចាប់បញ្ជូនមានត្រឹមតែ១០០ទៅ១៥០នាក់។

លោក សួន បវរ បានដាក់វិធានការដល់កម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមទប់ស្កាត់ចំពោះពលករខ្មែរចំណាក់ស្រុកខុសច្បាប់ដើម្បីការពារសុវត្ថិភាពជូនពួកគាត់។ត្រូវទប់ស្កាត់អោយបានចំពោះកម្មករដែលលួចចូលដីថៃដោយខុសច្បាប់ចូលកាប់ឈើក្រញូងប្រឈមគ្រោះថ្នាក់និងទប់ស្កាត់រាល់ទំនិញគេចពន្ធនិងរថយន្តចង្កូតស្តាំនិងម៉ូតូគ្មានពន្ធលួចនាំចូលត្រូវចាត់ការអោយបានមិនអោយកើតមាន ។ ប្រភព៖ Page អគ្គស្នងការដ្ឋាននគរបាលជាតិ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ