ព្រឹតិ្តការណ៍ថ្មីៗ

ឡើងបេះផ្លែព្រីង ដើម្បីចិញ្ចឹមក្រពះ អកុសលធ្លាក់លុងទឹកស្លាប់យ៉ាងអាណោចអធម

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ  ៖ ស្ត្រីម្នាក់បានឡើងបេះផ្លែព្រីងដើម្បី យកទៅលក់ខណៈ ពេលកំពុងតែឈោងបេះផ្លែព្រីង ស្រាប់ តែបាក់មែកព្រីងធ្លាក់ចូលក្នុងទឹកស្រះ បណ្តាលអោយលង់ទឹកស្លាប់យ៉ាងវេទនា តែម្នាក់ឯងក្នុងទឹកស្រះ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីរសៀលម៉ោង៣ និង០០នាទីរសៀល ថ្ងៃទី២៩ ខែ មិថុនាឆ្នាំ២០១៧ស្ថិតនៅភូមិពងទឹកសង្កាត់ពងទឹក ខណ្ឌដង្កោ។

ប្រភពបានអោយដឹងថាមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ ខាងលើបានឡើងបេះផ្លែព្រីងដើម្បីយក ទៅលក់យកប្រាក់មកផ្គត់ផ្គង់គ្រួសារដូចសព្វដង ខណៈពេលដែលស្រ្តីរងគ្រោះខាងលើ បានឡើងទៅបេះ ផ្លែព្រីងមួយដើមកំពស់ប្រហែល៦ម៉ែត្រនៅចំនុចខាងលើខណៈពេលដែលកំពុងតែឈោងបេះព្រីងស្រាប់ តែបាក់មែកធ្លាក់ចូលក្នុងទឹកស្រះឈ្លក់ស្លាប់យ៉ាងអណោចអធមតែម្នាក់ឯង។

សពស្រ្តីខាងលើមានឈ្មោះ ហ៊ួន សុខុមអាយុ ៥៤ឆ្នាំ មុខរបរកសិករស្នាក់នៅចំនុចកើតហេតុខាងលើ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចកោសល្យវិច្ច័យបានចុះពិនិត្យសពស្រ្តីខាងលើលើក្រោយពេលពិនិត្យសពរួចសមត្ថកិច្ចបានអោយដឹងថាសពស្ត្រីខាងលើពិតជាស្លាប់ដោយសារឈ្លក់ទឹក ស្លាប់ពិតប្រាកដមែន ហើយសពស្ត្រីរងគ្រោះខាងលើត្រូវបានប្រគល់អោយក្រុមគ្រួសារសាច់ញាតិ យកទៅ ធ្វើបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ