ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនប្រធានការិយាល័យសារពត៌មានកាពិត ប្រចាំរាជធានីភ្នំពេញ ករណីគ្រឿងញៀន និង ចរាចរណ៍លុយក្លែងក្លាយ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងក្លែងបន្លំរូបិយបណ្ណដែលមានតម្លៃនីត្យានុ កូល ( ប្រាក់ដុល្លារ និងប្រាក់បាតថៃ ) កើតហេតុនៅក្នុង មូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ការឃាត់ខ្លួននេះ ធ្វើឡើង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៩:១០ នាទី នៅចំណុចមុខដីឡូតិលេខ៥ ផ្លូវលេខ២៧១ ក្រុម ទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឃុន សី ហៅ ឌី ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានការិយាល័យសារព ត៌មានកាពិត ប្រចាំរាជធានីភ្នំពេញ ស្នាក់នៅផ្ទះជួលចល័ត ក្នុងភូមិត្រពាំងឈូក ផ្លូវលេខ២៧១ សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
+វត្ថុតាងដែលបានចាប់យក ៖
– ក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់ ( តូច ០៦ ធំ០១)
– ដបកែច្នៃជាឧបករណ៌ប្រើប្រាស់គ្រឿងញៀន ០១
– ប្រាក់ដុល្លារសង្ស័យក្លែងក្លាយ ចំនួន ៣២៥$ ដែល មានក្រដាសប្រភេទ ១០$ ចំនួន ៣០សន្លឹក , ២០$ ចំនួន ០១សន្លឹក និង ៥$ ចំនួន ០១សន្លឹក
– ប្រាក់បាតថៃ ចំនួន ៥.០០០B ដែលជាប្រភេទក្រដា ស ៥០០បាត ចំនួន ១០សន្លឹក ។
– ប័ណ្ណពត៌មានកាពិត លេខ091-18 ចុះថ្ងៃទី០៣-០២ -២០១៧ ដែលមានឈ្មោះ ឃុន សី ចំនួន០១សន្លឹក ។

ប្រភពអោយដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩:១០នាទី ជនសង្ស័យបានទំនាស់គ្នាជាមួយអ្នករត់ម៉ូតូឌុប នៅចំណុចមុខដីឡូតិ លេខ៥ ផ្លូវលេខ២៧១ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក ពេលនោះកំលាំងយើងល្បាត ឃើញបានអន្តរាគមន៌សួរនាំ ស្រាប់តែជនសង្ស័យបាន ព្យាយាមយកកញ្ចប់បារីបោះចោល យើងបានរើស កញ្ចប់បារីនោះពិនិត្យ ឃើញសុទ្ធតែក្រដាសប្រាក់ក្លែងក្លាយ ហើយសមត្ថកិច្ចបានពិនិត្យក្នុងកាបូបដែលជនសង្ស័យកំពុងស្ពាយ ឃើញមានក្រាមពណ៌សថ្លា និងឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀន យើងក៌ បានឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!