ព្រឹតិ្តការណ៍ថ្មីៗ

ព្រឹកម៉ិញនគរបាលអន្តោប្រវេសន៍ ចាប់វៀតណាម១៤នាក់

1 ឆ្នាំ មុន 2 tnn_admin

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៉ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃក្រសួងមហាផ្ទៃ បានចុះធ្វើការត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន១៤នាក់ ដែលឆ្លងដែនមកស្នាក់នៅ និងធ្វើការងារមិនស្របច្បាប់ នៅក្នុងទឹកដីកម្ពុជា។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅចំនុច២គោលដៅផ្សេងគ្នាក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ដោយក្នុងនោះមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តន៍នីតិវិធី បានចុះត្រួតពិនិត្យគោលដៅទី១ ស្ថិតនៅចំណុចផ្ទះបែលើទឹក ភូមិខ សង្កាត់ច្រាំងចំរេះ២ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣នាក់ មានម្នាកជាស្រី្ត និងគោលដៅទី២ ស្ថិតនៅចំណុចកំពង់ដរច្រាំងចំរេះ២ ក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន១១នាក់ ក្នុងស្រី២នាក់។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនជាតិវៀតណាមទាំង១៤នាក់ខាងលើ បានចូលមកស្នាក់នៅ និងធ្វើការងារក្នុងប្រទេសកម្ពុជា ដោយពុំស្របច្បាប់។

បន្ទាប់ពីឃាត់ខ្លួនជនទាំងនោះ ត្រូវបាននាំទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំឯកសារបញ្ជូនចេញទៅប្រទេសកំណើតវិញ៕នាគខ្មៅ៣៧

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ