ប្រទេសបារាំង៖ វេលាម៉ោង៨យប់ថ្ងៃម៉ោងនៅលើមេឃថ្ងៃអង្គារទី២៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ រួមដំណើរជាមួយប្រតិភូកម្ពុជាកម្ពុជាយើងបាននឹងកំពង់តែ ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងបារីសប្រទេសបារាំង ឆ្ពោះទៅកាន់ទីក្រុងដូហាប្រទេសកាតា និងបន្តដំណើរទៅដល់ព្រះរាជាណាចក្រកម្ពុជា វេលាម៉ោង៣រសៀលថ្ងៃពុធនេះ ។
ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បញ្ជាក់ថា ក្នុងដំណើរបំពេញបេសកកម្មមកកាន់ប្រទេសហុងគ្រីនិងប្រទេសបារាំងលើកនេះ បើទោះបីជាត្រូវចំណាយកម្លាំងកាយ និងថវិកាអស់ច្រើនយ៉ាងណាក៏ដោយចុះតែ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ទទួលការគាំទ្រ ពីសំណាក់រដ្ឋសភាហុងគ្រី និងសភាកសិកម្មហុងគ្រីក៏ដូចជាវិស័យឯកជននៃប្រទេសហុងគ្រីនិងបារាំងយ៉ាងពេញទំហឹង ។
ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បន្តថា សូមប្រិយមិត្តFBយើងមើលរូបភាពខ្លះៗនេះចុះវាសបញ្ជាក់ឱ្យឃើញថា វិស័យកសិកម្មនៅប្រទេសគេបានទទួលប្រាក់ចំណេញគួជាទីគាប់ចិត្តដល់កសិករ បើទោះបីជាតម្លៃពលកម្មមិនទាបជាង2.000€មួយខែ ក៏ដោយចុះ យើងត្រូវតែរួបរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួនដើម្បីរត់ប្រណាំងជាមួយប្រទេសជឿនលឿនលើពិភពលោក ។
Tag: ម៉ុង ឬទ្ធី