ព្រឹតិ្តការណ៍ថ្មីៗ

ប្រកាសតែងតាំងលោក ប៉ុក ពលរិទ្ធ ជាស្នងការរងទទួលបន្ទុកផែនចរាចរណ៏ផ្លូវគោក

11 ខែ មុន 27 tnn_admin

ខេត្តតាកែវ៖កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងស្នងការរងថ្មី ជំនួសស្នងការរងចាស់ ដែលចូលនិវត្តន៍ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោអ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ។

អតីតប្រធានការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវលោក ប៉ុក ពលរិទ្ធ ត្រូវបានតែងតាំងជាស្នងការរងទទួលបន្ទុកផែនចរាចរណ៏ផ្លូវគោក ជំនួសលោក អ៊ុន សារិន ស្នងការរងចាស់ដែលបានចូលនិវិត្តន៏ ការប្រកាសតែងតាំងនេះបានធ្វើឡើងនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅក្នុងពិធីប្រកាសតែងតាំងស្នងការរងថ្មីនេះដែរលោកឧត្តមសេនីយ៏ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវបានមានប្រសាសន៏ថា មុខតំណែងក៏ដូចជាការកោកសរសើរដែលអស់លោកទទួលបានមកពីថ្នាក់ដឹកនាំនេះ គឺមន្ត្រីនគរបាលត្រូវតែបន្តអនុវត្តអោយបាននូវគោលការណ៏ស្នូលរបស់អង្គភាព ជាពិសេសបទបញ្ជា និងវិន័យដើម្បីធ្វើយ៉ាងណាធានា អោយបានសុខសន្តិភាព និងសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អោយពួកគាត់កាន់តែមានជំនឿទុកចិត្តលើមន្ត្រីនគរបាលរបស់យើង និងមិនត្រូវ ធ្វើអោយពួកគាត់មានការថ្នាំងថ្នាក់ឡើយ ។

លោកស្នងការបានបន្តទៀតថា ចំពោះបញ្ហាប្រឈមដែលធ្វើអោយពលរដ្ឋមានការថ្នាំងថ្នាក់និងអស់ជំនឿទុក្ខចិត្តមកលើមន្ត្រីនគរបាលរបស់យើង នោះមានច្រើនដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ ការធ្វើសៀវភៅគ្រួសារ និងការបង្ក្រាបល្បែងផ្សេងៗនៅតាមមូលដ្ឋាន ។ ហើយចំពោះរាល់បញ្ហាប្រឈមទាំងនេះ លោកស្នងការក៏បានធ្វើការប្រមានដល់មេប៉ុស្តិរដ្ឋបាលទាំង ១០០ឃុំ ថាប្រសិនបើជានូវមានបន្តនៅសកម្មភាពអសកម្មដែលធ្វើអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្ត និងអស់ជំនឿទុកចិត្តមកលើសមត្ថកិច្ចទៀតនោះ លោកមេប៉ុស្ថិរដ្ឋបាលត្រូវតែផ្លាស់ប្តូរចេញ និងត្រូវជំនួសអ្នកដែលមានសមត្ថភាពវិញ ដើម្បីបំរើនៅសេវានានាជូនដល់ពលរដ្ឋ និងការពារសុវតិ្តភាពភូមិឃុំអោយបាលល្អប្រសើរ ។

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រកាសតែតាំងមុខតំណែងស្នងការរងថ្មីនោះ ក៏មានការបំពាក់ឋាន្តនរសិក្តនិងតែងតាំងជូន ដល់នាយផ្នែកចរាចរណ៏ផ្លូវគោកស្រុកត្រាំកក់ មកជានាយការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវជំនួសលោក ប៉ុក ពលរិទ្ធ ដែលត្រូវតែងតាំងជាស្នងការរង ផងដែរ ៕ដោយ៖សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ