ព្រឹតិ្តការណ៍ថ្មីៗ

លិចទៀតហើយ ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (VIDEO)

11 ខែ មុន 11 តូ សុផល

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ ភាគច្រើន ត្អូញត្អែ នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឲ្យផ្លូវថ្នល់ និងផ្ទះសម្បែង មួយចំនួន ត្រូវរងការជន់លិច ខណៈដែលទឹកហូរមិនទាន់ ក៏ដោយសារបណ្តាញលូ មួយចំនួន នៅតាមមូលដ្ឋាន

ក្នុងសភាពចាស់ ហើយតូច ធ្វើឲ្យស្ទះទឹក រួមផ្សំជាមួយសម្រាម បិទបាំងមាត់លូផងនោះ បង្កទៅជាជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវនានាខណ្ឌសែនសុខមិនងាយនិងស្រក់ឡើយ  បញ្ហានេះវាធ្វើឲ្យពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរទៅមក រងផលប៉ះពាល់ដល់សុខភាពពីក្លិនស្អុយភាយចេញពីលូ ទ្រាំរស់នៅទាំងវេទនា។ 

ជាក់ស្តែង នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ មិនខុសណាពី រាល់ដងទេ ក្រោយពីមេឃបង្អុរភ្លៀងម្តងៗក្នុងរយៈពេលតែជាង១ម៉ោង ធ្វើឲ្យទីតាំងផ្លូវតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ ជន់លិចទឹកគ្មានសល់។

តាមប្រជាពលរដ្ឋរស់នៅក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា នៅក្នុងភូមិសាស្រ្តរបស់ពួកគាត់ ហាក់បីដូចជាទំនាបជាងគេ ហើយបណ្តាញលូ ដែលជាបណ្តាញបង្ហូររំដោះទឹក យូរឆ្នាំមកហើយ ចាស់ កន្លែងខ្លះបាក់ស្រុត ហើយក្នុងសភាពតូច ខណៈដែលអាជ្ញាធរ មិនទាន់មានវិធានការ ឬមួយមានគម្រោងជុសជុលសោះ  ទោះជារដូវមានភ្លៀងធ្លាក់ខ្លាំងក៍ដោយ។

ពួកគាត់បន្តថា កំណាត់ផ្លូវផ្សារជិនណានមានប្រវែងជាង ២គីឡូម៉ែត្រនេះ អោយតែពេលមានភ្លៀងធ្លាក់ម្តងៗលិចរាប់ម៉ោង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅចំណុចនោះ ប្រឈមទៅនឹងផលលំបាក ដើរលុយ ឆ្លងកាត់ទឹកសម្អុយ លំនៅដ្ឋានមួយចំនួនក៍រងការជន់លិច បងប្អូនកូនក្មួយ សិស្សានសិស្ស ត្រូវធ្វើដំណើរ លុយ ឆ្លងទឹកស្អុយទាំងការលំបាក ។

បងប្អូនប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយចាត់វិធានការដោះស្រាយនូវទុក្ខលំបាកពលរដ្ឋ ផង ព្រោះពួកគាត់លំបាករាប់ឆ្នាំមកហើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ