ព្រឹតិ្តការណ៍ថ្មីៗ

ទ័ព​​អ៊ីរ៉ាក់ ​​រំដោះបានមនុស្ស​​រាប់រយ​នាក់​​នៅ​​ទីក្រុងមូស៊ូល​

1 ឆ្នាំ មុន 5 tnn_admin
 ក្រុងបាដាថ៖ នៅ​ទីក្រុង​មូស៊ូល​ ប្រទេស ​អ៊ីរ៉ាក់ កាលព៏ថ្ងៃសៅរ៍​ទី២៤ ខែមិថុនា ​ឆ្នាំ២០១៧ ​កងទ័ពអ៊ីរ៉ាក់​ បាន​រំដោះ​ជនស៊ីវិល ​រាប់រយនាក់ ដោយ​បានបើកច្រក​របៀង​ អោយពួកគេ​រត់ភៀសខ្លួន។

កងទ័ព​កំពុង​ប្រតិបត្តិការ​​វាយលុក​ទីតាំង ​ចុងក្រោយ​​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ ដោយ​ទទួលបាន​ជំនួយពី​សម្ព័ន្ធ​​​អន្តរជាតិ​ ដឹកនាំ​ដោយ​អាមេរិក។ ​

 

ជនស៊ីវិល​រាប់រយនាក់នៅ​អ៊ីរ៉ាក់ អាចរត់​ភៀសខ្លួនបាន​​ពី​​​ក្រុងចំណាស់​​មូស៊ូល ​ថ្ងៃ   សៅរ៍​នេះ​ ដោយសារ​តែកងទ័ព​​អ៊ីរ៉ាក់ បាន​បើកច្រក​របៀង​ អោយពួកគេរត់គេចខ្លួន​។ ​

 

ក្នុងរយៈពេលតែ២០នាទី​ប៉ុណ្ណោះ មនុស្ស  ​ជាង១០០នាក់ ​បាន​ធ្វើដំណើរ​មក​ដល់​តំបន់​ គ្រប់គ្រង​ដោយ​​​កងកម្លាំងរដ្ឋាភិបាល​ នៅ ​ភាគខាងលិច​មូស៊ូល។

 

ជនស៊ីវិលបន្តគេចចេញពីមូស៊ូលឥត  ឈប់ឈរ មាន​ទាំងមនុស្ស​រងរបួស ​និង ​កុមារតូចៗ  ​ដែលកំពុង​ខ្វះ​អាហារូបត្ថម្ភ​។

 

នៅ​មាន​ជនស៊ីវិល​ជាង​១សែននាក់​ទៀត ក្នុង  នោះ​មាន​កុមារ​ច្រើននាក់ ដែល​កំពុង​ស្ថិត​​​ក្នុង​សំណាញ់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​មូស៊ូល​   នៅឡើយ។ ក្រុមជីហាត​ទុកជនស៊ីវិល​ទាំងនោះធ្វើ​ជា​ខែលរបាំងការពារ។ ហើយ​   ជនស៊ីវិល​រាប់រយនាក់ ពិសេស​កុមារ​តូចៗ ត្រូវបាន​សម្លាប់។

 

ទាហានអ៊ីរ៉ាក់ ក្រោមជំនួយរបស់សម្ព័ន្ធ អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក ​កំពុង​វាយ សម្រុកទៅមុខដើម្បីដណ្តើមយក​ទីតាំង ​ចុងក្រោយ​របស់ក្រុមជីហាត​ នៅ​មូស៊ូល។

 

រដ្ឋាភិបាល​អ៊ីរ៉ាក់​សង្ឃឹម​ថា អាចដណ្តើមយក​បាន ​ក្រុងមូស៊ូល ភាគខាងជើងនេះមកវិញ ​ក្នុង​ឱកាស​ថ្ងៃ​បិទបញ្ចប់​បុណ្យសាសនា​អ៊ីស្លាម​រ៉ាម៉ាដន នៅដើម​សប្តាហ៍​ក្រោយ​នេះ។

 

ពេលនេះក្នុង​ដៃ​​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម ​មានតែតំបន់​ប្រមាណ​ជា​០២គីឡូម៉ែត្រ​ការ៉េកាន់កាប់​ប៉ុណ្ណោះ។ តំបន់​នេះស្ថិត​នៅច្រាំង​​ ឆ្នេរខាងលិច​ទន្លេ​ខ្លា។ ទោះ​យ៉ាងនេះ​ក្តី ក្រុមជីហាត​នៅតែ​មាន ​អានុភាពតាម​ទីតាំង​ផ្សេងៗ​ទៀតនៅ​អ៊ីរ៉ាក់។

 

ជាក់ស្តែង ​កាលពី​យប់​ថ្ងៃសុក្រ ​ក្រុមភេរវជន​បាន​បង្ក​ភេរវកម្ម​អត្តឃាត​​​ចំនួន៣ ក្នុង​សង្កាត់​មួយកន្លែង នៅភាគខាងកើត​មូស៊ូល។ភេរវកម្ម​នេះ​​បាន​​សម្លាប់​​មនុស្សចំនួន​​៥នាក់ និង​បង្ក​របួស​១៩នាក់៕

 

tag_reuters.com2017_binary_rc1421fb6130-viewimage FB_IMG_1498401374433 FB_IMG_1498401377599FB_IMG_1498401382269 FB_IMG_1498401388562FB_IMG_1498401392251

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!