ព្រឹតិ្តការណ៍ថ្មីៗ

ហួសចិត្ត! ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ទៅដល់បារាំង បែរជាមកហូបមីស្រុះទឹកក្តៅទៅវិញ!

12 ខែ មុន 0 តូ សុផល

ប្រទេសបារាំង៖ ដោយមើលឃើញតាមរយះFacebook ផ្លូវការរបស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ មកដល់ប្រទេសបារាំង ពិបាកហូបម្ហូបបារាំង ហើយបែរជាមកហូបមីស្រុះទឹកក្តៅទៅវិញនោះ

នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ លោក តែ តាងម៉ុង និងភរិយា គឺលោកស្រី តាត់ វ៉ារិទ្ធ ដែលជាជនជាតិខ្មែររស់នៅប្រទេស បារាំង បានអញ្ជើញ គណៈប្រតិភូខ្មែរយើង ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងលោកជំទាវ ទៅហូបអាហារពេលល្ងាចនៅផ្ទះរបស់គាត់មួយពេល នៅToulouse Ville Saintorens ប្រទេសបារាំង។ ជំនួសមុខឲ្យប្រតិភូកម្ពុជា ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ ក្រុមគ្រួសាររបស់ លោក តែ គាងម៉ុង និងលោកស្រី តាត់ វ៉ារិទ្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើម្ហូបជាច្រើនមុខ យ៉ាងមានឱជារស់ឆ្ងាញ់ពិសារ ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ