ព្រឹតិ្តការណ៍ថ្មីៗ

កងទ័ពហ្វីលីពីនប្រកាសបទឈប់បាញ់អំឡុងពិធីបុណ្យស្រាយបួស

1 ឆ្នាំ មុន 0 tnn_admin

ក្រុងម៉ានីល៖ កង​ទ័ព​រដ្ឋាភិបាល​ហ្វីលីពីន បាន​ប្រកាស​បទ​ឈប់​បាញ់​រយៈ​ពេល៨​ម៉ោង ​នៅថ្ងៃ​នេះ នៅ​ក្នុងប្រតិបត្តិការ​បណ្ដេញ​ពួក​បះបោរអីុស្លាម​ជ្រុល​និយម ដែល​បាន​កាន់​កាប់​ផ្នែក​ខ្លះនៃ​ទី​ក្រុង​ម៉ារ៉ាវី ដើម្បី​អនុញ្ញាត​ឲ្យ ​ប្រជាជន​ប្រារព្ធ​ពិធី​បិទ​បញ្ចប់​រដូវកាល​ រ៉ាំម៉ាឌន។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

 

អគ្គ​មេ​បញ្ជាការ​កង​ទ័ពលោក Eduardo Ano បាន​និយាយ​ថាកង​ទ័ព​របស់​លោក​នឹង​ផ្អាក​សិន​ អំឡុង​ពិធី​បុណ្យ​នៅ​ទីក្រុង​ម៉ារ៉ាវី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទីក្រុង​មូស្លីមសំខាន់បំផុត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

 

ពិធី​បុណ្យ​ស្រាយ​បួស គឺ​ជា​ការ​បិទ​បញ្ចប់​ទៅ​នៃ​រដូវ​បុណ្យ​រ៉ាំម៉ាឌន ជា​ពេល​ដែល​ សាសនិក​មូស្លីម​ពុំ​ទទួល​ទានទឹក និង ​បរិភោគ​អាហារ​ចាប់​ពី​ពេល​ថ្ងៃ រហូត​ដល់​ ពេល​ថ្ងៃ​លិច៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!