ព្រឹតិ្តការណ៍ថ្មីៗ

មេបក្សប្រឆាំងលោក កឹម សុខា ៖ លទ្ធផលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ជាមូលដ្ឋានដ៏រឹងមាំ ដើម្បី “ឈានទៅរកជ័យជម្នះឆ្នាំ២០១៨”

1 ឆ្នាំ មុន 0 តូ សុផល

ឯកឧត្តម កឹម សុខា៖ លទ្ធផលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ បានបង្ហាញពី កំណើនយ៉ាងសន្ធឹកសន្ធាប់នូវចំនួន មេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សសង្គ្រោះជាតិ។ នេះជាមូលដ្ឋានដ៏រឹងមាំ ដើម្បី “ឈានទៅរកជ័យជម្នះឆ្នាំ២០១៨”។

យើងដឹងហើយថា ជ័យជម្នះឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងកត្ដា៖
១.ប្រជាពលរដ្ឋម្ចាស់ឆ្នោត៖ ប្រជាពលរដ្ឋភាគច្រើន ចង់ឲ្យមានការផ្លាស់ប្ដូរ គោលនយោបាយយើងល្អ និងយើងមានប្រជាប្រិយភាព
២.គជប-អាជ្ញាធរ៖ ភាពមិនប្រក្រតីនៃការបោះឆ្នោតនៅមានច្រើនមែន តែប្រសើរជាងមុនបន្ដិចដែរ
៣.គូប្រកួតរបស់យើង៖ ប្រជាប្រិយភាពបាន និងកំពុងធ្លាក់ចុះ
៤.ខ្លួនយើង៖ កត្ដាទាំង៣ខាងលើ បានអំណោយផលសម្រាប់យើងហើយក៏ដោយ ក៏ប៉ុន្ដែ ខ្ញុំសូមឲ្យសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ផ្ដោតលើ “កត្ដាខ្លួនយើង ឲ្យកាន់តែហ្មត់ចត់ឡើង”។

ថ្លែងនៅក្នុង “វេទិកា ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ខេត្តព្រៃវែង” នៅទីស្នាក់ការគណបក្សខេត្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!