ព្រឹតិ្តការណ៍ថ្មីៗ

ឡើងកាន់តំណែងស្នងការថ្មីៗ បញ្ជាអោយបង្រ្កាបទីតាំងកត់កន្ទុយលេខ ៤ធំៗកណ្តាលក្រុងសៀមរាប ចុះកន្លែងផ្សេងទៀត………..?

1 ឆ្នាំ មុន 15 តូ សុផល

ខេត្តសៀមរាម ៖ ដេីម្បីអនុវត្តន៍នូវគេាលនយេាបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាពកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រេាមការបញ្ជាដឹកនាំផ្ទាល់ពីសំណាក់លេាកឧត្តមសេនីយ៍ត្រីហ៊ូវ៉ាន់នីស្នងការនគរបាលខេត្តសៀមរាបបានចុះបង្រ្កាបករណីលេងល្បែងខុសច្បាប់(លក់កន្ទុយលេខ)ចំនួន៤ទីតាំងធំៗនៅក្នុងក្រុងសៀមរាប

កាលពីវេលាម៉េាង១១-០០នាទីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះកម្លាំងនគរបាលយេីងបានធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន៥នាក់ជាមេឆ្នេាតមាន៖

ទីតាំងទី១ លក់ឆ្នោត នៅមុខហាងនំបុ័ងផ្សារលើ អ្នកលក់ ឈ្មោះ ចាន់ ណាភេទស្រីអាយុ៤៩ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្ត សៀមរាបដោយដកហូតវត្ថុតាងបានក្រដាស់កត់កន្ទុយលេខ៧សន្លឹក ម៉ាសុីនឆ្នោតខ្មែ១គ្រឿង ម៉ាសុីនគិតលេខ១ លុយ៨មុឺនរៀល និង ៥ដុល្លា។

ទីតាំងទី២ នៅមុខផ្សារលើផ្នែកខាងកើត អ្នកលក់ឈ្មោះ អុី ប៉ូឡូ ភេទ ប្រុសអាយុ៤៥ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាបដោយដកហូតវត្ថុតាង .សឺមីចំនួន២ ម៉ាសុីនគិតលេខចំនួន១ ក្រដាស់ផ្តាម១សន្លឹក តារាងកៀបធ្វើសៀវភៅកត់លេខឆ្នោត១ក្បាល ក្រដាស់ចេញសេរីលេខឆ្នោត១ដុំ លុយសាមសឹបមុីនរៀល ៨ដុល្លា និង ១០០បាត ។

ទីតាំងទី៣ លក់ឆ្នោតនៅផ្ទះភូមិស្ទឹងថ្មី អ្នកលក់ឈ្មោះ លិះ ព្រួន ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្ត សៀមរាបដោយដកហូតវត្ថុតាង ក្រដាស់កត់លេខឆ្នោត៥ដុំ ក្រដាសរាម១សន្លឹក ម៉ាសុីនគិតលេខ១ វិញ្ញាបនប័ត្របញ្ជាក់សិទ្ធលក់ឆ្នោតខ្មែរ១ លុយ២៦មុឺនរៀលនិង១០ដុល្លា ។

ទីតាំទី៤ ៖លក់ឆ្នោតនៅមុខផ្សារត្រាំនាគ អ្នកលក់ឈ្មោះ តាន់ រីវ៉ាន់ ភេទប្រុសអាយុ៥១ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប និង ឈ្មោះ សឿន សូរិយា ភេទ ស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង /ខេត្ត សៀមរាបដោយដកហូតវត្ថុតាងក្រដាស់កត់លេខឆ្នោត២៣៩សន្លឹកប្រភេទឆ្នោតយួនម៉ាសុីនគឹតលេខ១ម៉ាសុីនកត់លេខឆ្នោត៣គ្រឿង វិទ្យុទាក់ទង១ កុំព្យូទ័រម៉ាក់Dell មួយកំប្លេរ។

ចំពោះករណីនេះកម្លាំងយេីងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកាខេត្តដេីម្បីចាត់ការតាមនីតិវិធីច្បាប់នាថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧នេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!