ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការនគរបាលខេត្តកំពង់ចាម នចុះសួសុខទុក្ខនិងសំណេះសំណាល ជាមួយអតីតនាយនគរបាលជាន់ខ្ពស់មួយរូបដែលមានជំងឺប្រចាំកាយ

1 ឆ្នាំ មុន 3 តូ សុផល

កំពង់ចាម ៖ ឆ្លៀតពេលសំរាកពីការងារនារសៀលថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្ត និងសហការី បានចុះសួសុខទុក្ខនិងសំណេះសំណាល

ជាមួយអតីតនាយនគរបាលជាន់ខ្ពស់មួយរូបគឺ លោកវរសេនីយ៍ត្រី ឈិន ឈាន ជាប្រធានការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលរូបគាត់បានចូលនិវត្តន៍ក្នុងអំឡុងឆ្នាំ២០០៣ ហើយបច្ចុប្បន្នរូបលោកកំពង់តែមានជំងឺបេះដូង និងជំងឺសួតរាំរៃធ្ងន់ធ្ងរ និងបានសំរាក និងព្យាបាលនៅគេហដ្ឋានរបស់លោកដែលមានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

រួមជាមួយនិងការសំណេះសំណាលសួរសុខទុក្ខនោះដែរលោកឧត្តមសេនីយ៍ស្នងការ បានយកជាអំណោយខ្លះៗដើម្បីទៅឧបត្ថម្ភមានដូចជា ៖ អង្ករចំនួន១បេ ស្មើរនឹង៥០គីឡូក្រាម មី២កេះ ទឹកក្រូច១កេះ ទឹកផ្លែឈើ១កេះនិងថវិកាចំនួន៥០មុឺនរៀល (ហាសិបមុឺនរៀល) ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីដែលចូលនិវត្តន៍និងជួយសម្រួលជីវភាពប្រចាំថ្ងៃបានមួយចំណែកផងដែរ ៕ អត្ថបទនិងរូបភាព:ការិយាល័យផ្សព្វផ្សាយ អប់រំ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!