ព្រឹតិ្តការណ៍ថ្មីៗ

លោកទៀង ច័ន្ទសារ ដឹកនាំគណៈអធិការចុះរំលែកទុក្ខក្រុមគ្រួសារមន្ត្រីក្រោមឱវាទ

1 ឆ្នាំ មុន 15 tnn_admin

ភ្នំពេញ៖ នាព្រឹកថ្ងៃ២៤ ខែមិថុនាឆ្នាំ២០១៧នេះ គេឃើញវត្តមានរបស់លោកវរ:សេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានដឹកនាំគណ:អធិការ លោកនាយផ្នែក នាយប៉ុស្តិ៍ នាំយកបច្ច័យមួយចំនួនដើម្បចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោកអនុសេនីយ៍ទោ ទីន ណាគ្រី នាយផ្នែកវិទ្យាសាស្រ្តដែលមាតា បិតារបស់លោកបានទទួលមរណៈភាពកាលពីពេលថ្មីៗកន្លងទៅនេះ ។ មិនតែប៉ុណ្ណោះលោកបានចុះបន្តសួរសុខទុក្ខដល់ភរិយាលោក អនុសេនីយ៍ឯក លី សិកគ្រីយ៉ា ដែលកំពុងមានជម្ងីឈឺធ្ងន់កំពុងសំរាកព្យាបាល រួមទាំងបានជួយឧបត្ថម្ភថវិកាមួយចំនួនផងដែរជាការលើកទឹកចិត្តដល់ក្រុមគ្រួសារ ជាបងប្អូនមន្រ្តីកងកំលាំងក្នុងអង្គភាពស្តែងចេញបង្ហាញនូវមនោសញ្ចេតនាផ្សាភ្ជាប់សេចក្តីរាប់អានគ្នានិងគ្នា។

 

ជាមួយគ្នានោះដែរលោកអនុសេនីយ៍ទោ ទិន ណាគ្រី ក៏ដូចជាលោកអនុសេនីយ៍ឯក លី សឹកគ្រីយ៉ា តំណាងអោយគ្រួសារសពសូមគោរព និងអគុណចំពោះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មានលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ ជាប្រធានអង្គភាពដែលលោកបានចំនាយពេលវេលាដ៏មានតំលៃក្នុងការដឹកនាំគណៈអធិការ លោកនាយផ្នែក និងលោកនាយប៉ុស្ដិ៍ ចុះសួរសុខទុក្ខ ដោយបាននាំយកបច្ច័យចូលរួមរំលែកទុក្ខដល់គ្រួសាររូបលោកទាំង២។

 

ជាចុងក្រោយលោកទាំង២ក៏សូមគោរពជូនពរអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវអោយទទួលជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវសម្បត្តិសុខភាព សម្បត្តិគ្រួសារ និងសម្បត្តិទ្រព្យកុំបីឃ្លាងឃ្លៀតឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!