ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តមហ៊ុន ម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យព្យាបាលសុខភាពបលរដ្ឋក្នុងស្រុកព្រៃកប្បាស

1 ឆ្នាំ មុន 3 tnn_admin

ខេត្តតាកែវ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចំនួន២១៣នាក់ ដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះបានចុះពិនិត្យពិគ្រោះ និងព្យាបាលជម្ងឺជូនបងប្អូនដល់មូលដ្ឋានផ្ទាល់បានចំនួន៣២៩៤នាក់ ដោយពិនិត្យ ពិគ្រោះ និងព្យាបាលទៅលើជម្ងឺទូទៅជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺត្រចៀក ច្រមុះ បំពង់ក ជម្ងឺរោគស្ត្រី និងពិនិត្យផ្ទៃពោះ ជម្ងឺឫសដូងបាត ជម្ងឺសន្លាក់ អេកូបេះដូន ពិនិត្យឈាម និងវះកាត់តូចក្នុងនោះក្រុមគ្រួពេទ្យបានបងប្អូនបញ្ជូនទៅមន្ទីរពេទ្យខេត្តចំនួន ៥៥នាក់ (មានជម្ងឺភ្នែក) និងបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញចំនួន ៥នាក់(ជម្ងឺទូទៅ) ។

ការពិនិត្យ ពិគ្រោះ និងព្យាបាលនេះបានធ្វើឡើងក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាសគឺដើម្បីជួយសម្រួលដល់បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋកាត់បន្ថយក្នុងការចំណាយធ្វើដំណើរទៅកាន់មណ្ឌលសុខភាព ក៏ដូចជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋដែរ។

 

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោតែងតែចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋាននៅគ្រប់រាជធានីខេត្តទូទាំងប្រទេស។ដោយ:សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!