ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកស្ទឹងហាវ ឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ ពីបទជួញដូរនិងចែកចាយថ្នាំញៀន

2 ឆ្នាំ មុន 7 tnn_admin

ព្រះសីហនុ ៖ ប្រុសស្រីចំនួន២នាក់ដែលជាប្តីប្រពន្ធគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយដកហូតបានវត្ថុតាង​ថ្នាំញៀនប្រចំភេទក្រាមពណ៌សថ្លាចំនួននួន១០កញ្ចប់តូច ទូរស័ព្ទដៃ ពីរគ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

 

បើតាមអធិការ​នគរបាលស្រុកស្ទឹងហាវ លោករស់ កវី បានអោយដឹង​នូវរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះថា មុខសញ្ញាសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកស្ទឹងហាវ បានសហការជាមួយនគរបាលប៉ុស្តិ៍​រដ្ឋបាល ឃុំទំនប់រលក បានធ្វើការ បង្ក្រាបឃាត់ខ្លួនជាក់ស្តែងនៅ ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្ត​ព្រះសីហនុ។ ជនសង្ស័យជាប្តីឈ្មោះសាន វិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករនេសាទ និងប្រពន្ធឈ្មោះ មាស ថាវី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់ស្នាក់នៅក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្ត​ព្រះសីហនុ។

 

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដោយត្រូវបានសមត្ថកិច្ចជំនាញសាកសួរបន្ថែម និងកសាងសំណុំ​រឿង បញ្ជូនមកស្នងការ​ដ្ឋាននគរបាល​ខេត្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!