ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋជាង២០គ្រួសារ លើកដៃសូមអន្តរាគមន៏ ពីសម្ដេចតេជោហ៊ុនសែន រឿងក្រុមហ៊ុនអានកូ របស់ឧកញ៉ា កុកអាន កំពុង ធ្វើទុក្ខបុកម្នេញដល់ពួកគាត់ នឹងកំពុង លុបប្រព័ន្ធធារាសាស្ត្រ១៧មករា

2 ឆ្នាំ មុន 0 tnn_admin

ប៉ោយប៉ែត៖តាមការលើកឡើងរបស់បងប្អូន ប្រជាពលរដ្ឋបានអោយដឹងថា៖ ក្នុងការ  រស់នៅសព្វថ្ងៃនេះពួកគាត់កំពុងតែរងនូវការ ជិះជាន់ពីសំណាក់សន្តិសុខក្រុមហ៊ុន អានកូ ដែលបំរើឲ្យការងារលោក កុក អ៊ាន ប្រធាន ក្រុមហ៊ុនអានកូ ប្រចាំក្រុងប៉ោយប៉ែត ដែលបានបំពានមកលើប្រពន្ធរបស់គាត់ ដែលជា មនុស្សស្រីទន់ខ្សោយគ្មានសមត្ថភាពតបតវិញ ដោយមានទាំងរបួសស្នាម កាលពី រយៈកាលកន្លងទៅថ្មីៗនេះ ពួកគាត់បាត់បង់ ជំនឿទៅលើអាជ្ញាធរក្រុងប៉ោយប៉ែត ហើយ ដោយបានតែសន្យាខ្យល់តែប៉ុណ្ណោះ។

 

តាមការលើកឡើងរបស់ស្រ្តីរងគ្រោះឈ្មោះ ភា ស្រីរ័ត្ន អាយុ៣៨ឆ្នាំ បានលើកឡើងថា៖ គាត់មានការឈឺចាប់ខ្លាំងណាស់ដោយ ឈ្មោះមេការយន់ដឹក បានបញ្ជាក្រុមសន្តិសុខកាសុីណូហ្គោលឌិនក្រោន មកវាយលើរូបគាត់មានអ្នកខ្លះចាប់ពាត់ស្លាបសេក មានខ្លះទៀត ទាត់ទៅលើរូបគាត់ ថែមទាំង បោចសក់ក្បាលទៀតផង សម្រាប់ប្តីរបស់   គាត់ បានត្រឹមតែថតយករូបភាពតែប៉ុណ្ណោះ គ្រាន់ទុកជា ឯកសារពីការជិះជាន់ ពីសំណាក់ក្រុមសន្តិសុខកាសុីណូ ដែលបានបំពានមកលើរូបគាត់ ដែលជាស្ត្រីភេទ ទន់ខ្សោយ ហើយក៏បានកញ្ឆក់យកទូរស័ព្ទពីប្តីរបស់គាត់យកចោលក្នុងទឹកស្រះ ដើម្បីបំបាត់ភស្តុតាងទៀត។

 

តាមការលើកឡើងរបស់បុរសជាប្តីបានបន្ត ថា៖ ក្រុមហ៊ុនខាងលើនេះ ក្នុងការអភិវឌ្ឍន៍ផ្លូវមិនមែនតែម្ខាងនោះទេ ហើយពួកគាត់ថា ខាងលិច គឺជាដីរបស់រដ្ឋដូចគ្នា មិនមែនមក អភិវឌ្ឍន៍យកដីប្រជាពលរដ្ឋនោះទេ ហើយដី របស់គាត់ គឺបានទិញមករយៈពេល៥ឆ្នាំ ហើយ គឺទិញពីទាហ៊ានមកហើយ គាត់ក៏ បានសុំដល់ក្រុមហ៊ុនដែរឲ្យយកតាមផ្លូវចាស់ ទៅបានហើយ នេះដីរបស់គាត់។កន្លងមកខាងក្រុមហ៊ុនបានបំផ្លិចបំផ្លាញ ដំណាំរបស់ពួកគាត់អស់ជាច្រើនផងដែរ។

 

លោក លី នុន អាយុ៤៨ឆ្នាំ រស់នៅភូមិ កូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យបានលើកឡើងថា៖ក្នុងការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនខាងលើរយៈពេល៣ឆ្នាំមកហើយ ដែលរងផលប៉ះពាល់ហើយក៏គ្មានដំណោះស្រាយអ្វីដែរ ទើបពេលនេះ ដោយសារតែការទ្រាំលែងបាន ទើបពួកគាត់ដាច់ចិត្តមកពឹងពាក់អ្នកសារព័ត៌មានឲ្យបាន ដឹងដល់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលមេត្តាឲ្យលោកបានដឹងអំពីទុក្ខលំបាករបស់ពួកគាត់ផង។

លោកមេភូមិកូនដំរី បានមានប្រសាសន៍   ថា៖ តាមពិតតាំងពីប្រវត្តិដើម ដីនេះជាដី របស់រដ្ឋទាំងអស់ ដោយខាងក្រុមហ៊ុន ខាងលើបានទិញដីស្រែ របស់ប្រជាពលរដ្ឋ ដើម្បីគ្រប់ បំរ៉ុងនឹងយកទាំងអស់ សូម្បីតែប្រលាយប្រវត្តិសាស្ត្រទឹិិក ដែលសល់តាំង   ពីមុនមក ត្រូវបានលុបទាំងស្រុង ដោយ មានការពីសំណាក់ប្រជាពលរដ្ឋ និងលោក មេភូមិកូនដំរី គឺខាងក្រុមហ៊ុនក៏បានឈប់ធ្វើ មួយសារមកហើយ រួចលោកក៏បានដាក់សំណើរទៅ ឧបនាយករដ្ឋមន្រ្តី ដើម្បីឲ្យលោក ជួយកែសំរួលដល់បញ្ហានេះ ប៉ុន្តែលោកបានមានប្រសាសន៍ថា រង់ចាំបន្តិចសិនទៅ រួច ហើយក៏ស្ងាត់ដល់សព្វថ្ងៃនេះ។

 

ប្រជាពលរដ្ឋជាង២០គ្រួសារបានអំពាវនាវ ដល់សម្តេចអគ្គៈមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយដល់ពួកគាត់ដែលជាកូនចៅផងដោយមានការកៀបសង្កត់ពីខាងក្រុមហ៊ុនផង ខាងអាជ្ញាធរផង ណា មួយទៀតដីស្រែដែលធ្លាប់តែមានទឹក ប្រើប្រាស់ ពេលនេះ ត្រូវបានលុបដោយក្រុមហ៊ុន សូមសម្តេចជួយផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!