ព្រឹតិ្តការណ៍ថ្មីៗ

បាញ់សម្លាប់បុរសម្នាក់ ចំកណ្តាលក្រុងភ្នំពេញ ហាក់មិនញញឺតស​មត្ថកិច្ចសោះ!

2 ឆ្នាំ មុន 12 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ខណៈកំពុងជិះលើម៉ូតូកង់៣ ត្រូវខ្មាន់កាំភ្លើងជិះម៉ូតូតាមបាញ់ពីក្រោយស្លាប់យ៉ាង អាណោចអធម។

ករណីឃាតកម្មបាញ់ប្រហារនេះ កើតឡើងនៅម៉ោងប្រមាណជាង១រំលងអាធាត្រ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច នៅក្បែរស្តុបចំការមន (ជិតវត្តថាន់) តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះ ឈ្មោះ លុច្ស សារីម អាយុ២៩ឆ្នាំ ស្រុកកំណើត នៅខេត្តព្រៃវែង។ ចំណែកខ្មាន់ កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូម៉ាក Honda Icon បានជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព ក្រោយពេលបាញ់​សម្លាប់ជនរងគ្រោះ។

ប្រភពឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះកង់៣មានគ្នា៣នាក់ ធ្វើដំណើរពីចាក់អង្រែ ត្រឡប់ទៅ ផ្សារស៊ីធីម៉ល ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនដៃដល់ជិះម៉ូតូមក ស្រែកឲ្យជនរង គ្រោះឈប់ ប៉ុន្តែជនរងគ្រោះអត់ឈប់ ជនដៃដល់ទាញកាំភ្លើងបាញ់ពីក្រោយស្លាប់ភ្លាមៗតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ