ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ជួបប្រជុំពិភាក្សាការងារជាមួយ នាយកស្ថាប័ន Trading Houseប្រចាំទ្វីបអាស៊ី នៅប្រទេសហុងគ្រី

1 ឆ្នាំ មុន 0 តូ សុផល

ប្រទេសហុងគ្រី៖ ថ្ងៃសុក្រទី២៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ក្នុងនាមប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងលោកជំទាវ​ បានជួបប្រជុំពិភាក្សាការងារជាមួយ នាយកស្ថាប័ន Trading House ប្រចាំទ្វីបអាស៊ី ដែលជាស្ថាប័នរបស់រដ្ឋ ហើយស្ថិតនៅក្រោមការគ្រប់ គ្រងរបស់ក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដោយមានតំណាងក្រុមហ៊ុនធំៗ ប្រកបដោយ សកត្តានុពលផ្នែកកសិ-ឧស្សាហកម្ម ចំនួន៣ចូលរួម។

ទី០១ ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលអាចគ្រប់គ្រងតាមដានកសិផល និង ផលិតផលចំណី អាហារ រួមមានសាច់សត្វ គ្រឿងសមុទ្រ បន្លែផ្លែឈើ ផ្តើមពីកសិដ្ឋាន រហូតដល់ផលិត ផលសម្រេចចុង ក្រោយ សម្រាប់លក់នៅលើទីផ្សារ។ បច្ចេកវិទ្យានេះអាចឲ្យដឹងបានពីប្រភពទំនិញ គុណភាព អាយុកាល រួមទាំងផ្នែកអាជ្ញាធរពាក់ព័ន្ធត្រួត ពិនិត្យ រួមមានមន្រ្តីកសិកម្ម មន្ត្រីបសុសត្វ ដោយតម្រូវតាមគោលការ សុវត្ថិភាពចំណីអាហារពិភព លោក ដោយអតិថិជន អាចទទួលព័ត៌មានពាក់ព័ន្ធខាងលើបាន ដោយគ្រាន់ តែប្រើប្រាស់ទូរស័ព្ទដៃស្គែនលើ បាកូដ ដែលបិតនៅលើទំនិញនោះស្រាប់។

ទី០២ ក្រុមហ៊ុនដែលមានបទពិសោធន៍ផលិតផ្ទះកញ្ចក់ សម្រាប់ធ្វើការដាំដុះដំណាំបន្លែផ្លែឈើ គ្រប់ ប្រភេទ ដោយក្នុងផ្ទះកញ្ចក់មានប្រព័ន្ធស្រោចស្រព ឧបករណ៍រក្សាកំដៅ និងប្រព័ន្ធដាក់ជីដោយស្វ័យ ប្រវត្ត។ ក្រៅពីនោះក្រុមហ៊ុនក៏មាន ឧបករណ៍លាងសម្អាត ជ្រើសរើស វេចខ្ចប់ផលិតផល តាមតម្រូវការ ហើយនឹងមានម៉ាស៊ីនផលិតភេសជ្ជះ និងស្រាផ្សេងៗ ដែលយកផ្លែឈើជាវត្ថុធាតុដើម។

ទី០៣ គឺជាក្រុមហ៊ុនផលិត និងលក់ចែកចាយឧបករណ៍GPS ជាច្រើន​ប្រភេទ​ សម្រាប់ភ្ជាប់ទៅនឹងគ្រឿង ចក្រកសិកម្ម។ តាមរយះឧបកណ៍ខាងលើនេះ ធ្វើឲ្យកសិករអាចឈូសឆាយ ភ្ជួររាស់ផ្ទៃដី តាមតម្រូវការ នូវកម្រិតកម្ពស់ ដែលចង់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធ្វើឲ្យទិនផលកើនឡើងទ្វេរដង។ ក្រុមហ៊ុននៅ មានឧបករណ៍ពិសោធន៍ខ្នាតតូច និងមធ្យម ដែលអាចចល័តបាន និងអាចទទួលលទ្ធផលវិភាគដីភ្លាមៗ ពីកម្រិតអាស៊ីត និងPh។ ក្រុមហ៊ុនទាំងបីបានសម្តែងនូវការពេញចិត្ត និងតាំងចិត្តយ៉ាងមុតមាំថា នឹងទៅ ធ្វើកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសជាមួយព្រះរាជាណាចក្រកម្ពុជាយើង៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!