ព្រឹតិ្តការណ៍ថ្មីៗ

ម្តាយឯណាមិនខ្លោចផ្សារបាត់កូន រកឃើញវិញតែសពដេកផ្កាប់មុខក្នុងបឹងកំផ្លោក!

1 ឆ្នាំ មុន 2 តូ សុផល

 ភ្នំពេញ៖ បុរសម្នាក់ទំនងជាខ្យល់គធ្លាក់ពីលើផ្ទះ ចូលបឹងកំផ្លោកលង់ស្លាប់ ក្រោយម្ដាយដើរកទើបឃើញ វិញ។ ហេតុកាណ៍នេះកើតឡើងពីវេលាម៉ោង៤ និង១០នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះលេខ ១៧៤ ជាប់និងផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះខាងលើមានឈ្មោះ ពៅ មករា អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាង លើ។

បើតាមសម្ដីស្ត្រីជាម្ដាយឈ្មោះ ពៅ និស្ស័យធំ អាយុ៥៧ឆ្នាំ មុខរបរមេផ្ទះ ដែលស្នាក់នៅកន្លែងកើតហេតុ បាននិយាយប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់បានបាត់កូនដែលជាជនរង គ្រោះតាំងពីម៉ោង២ រសៀល ហើយបានដើររកអស់រយះពេលជាយូរ រហូតមកដល់វេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃខែឆ្នាំ ដដែល រូបគាត់ក៏បានដើរមកខាងក្រោយផ្ទះ ក៏ប្រទះឃើញជនរងគ្រោះដេកផ្កាប់ មុខចូលទឹកបឹងកំផ្លោក នៅខាងក្រោយក្រោមផ្ទះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ប្រភពដដែលបានប្រាប់បន្តថា ក្រោយពីប្រទះ ឃើញសពជនរងគ្រោះរួចហើយ រូបគាត់ក៏បានឲ្យកូនចៅ និងពិងពាក់សាច់ញាតិជិតខាងជួយលើកសាក សពយកឡើងមកលើផ្ទះ រួចហើយទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតាមក្រោយ ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យទៅលើសាកសព ហើយបានសន្ឋិដានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់ គ និង រអិលធ្លាក់ចូលទឹកលង់ស្លាប់ពិតប្រាកដមែន។ ក្រោយពីធ្វើកំណត់ហេតុនិងកោសល្យវិឆ្ឆ័យរួចរាល់ សមត្ថកិច្ចក៏ប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយ អាត ចន្ធូ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!