ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ អញ្ជើញធ្វើទស្សកិច្ចសិក្សាស្វៃងយល់ នៅវិជ្ជាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម និងរោងចក្រផលិតចំណីសត្វ នៃប្រទេសហុងគ្រី

1 ឆ្នាំ មុន 6 តូ សុផល

ប្រទេសហុងគ្រី៖  នៅថ្ងៃពុធទី២១ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៣ល្ងាច ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ព្រមទាំងប្រតិភូមិអមដំណើរ អញ្ជើញធ្វើទស្សកិច្ចសិក្សាស្វៃងយល់ នៅវិជ្ជាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម និងរោងចក្រផលិតចំណីសត្វ Vitafort ទីក្រុងHerceghalom នៃប្រទេសហុងគ្រី

លោក Attila More DMV ម្ចាស់ក្រុមហ៊ុនបានអោយដឹងថារោងចក្ររបស់លោក បានបង្កើតឡើងអស់រយៈពេល៣២ឆ្នាំកន្លងផុតទៅហើយ អំពីតម្លៃវត្ថុធាតុដើមសម្រាប់យកមកផលិតចំណីសត្វ ឧទាហរណ៍ដូចជាពោតក្រហម បច្ចុប្បន្នមានតម្លៃ១៣០ទៅ១៥០ ដុល្លារ ក្នុងមួយតោន ដឹកតាមរថភ្លើងមកដល់រោងចក្រ កសិករដាំពោតទទួលផលបានទាបបំផុត១០តោនខ្ពស់បំផុត១៦តោនមួយហិកតា តម្លៃចំណីជ្រូកសាច់២៧៣ដុល្លារ ក្នុងមួយតោន ។


ឯកឧត្តម បណ្ឌិត បានសាកសួរលោក Professor Dr. Ratky Jozsef -Scientific Agricultural Advisor for Mekong Trading Ltd ដែលមានបទពិសោធន៍បង្រៀន និងអនុវត្តផ្ទាល់ជាង៣២ឆ្នាំ អំពីតម្លៃដើមផលិតជ្រូក ហើយគាត់មានប្រសាន៍ថា ជ្រូកសាច់1$20 ទៅ 1$30 មួយគីឡូក្រាម បើកសិករមានតម្រូវការប្រាក់កម្ចីពីធនាគារ ការប្រាក់ចាប់ពី៣.៥ ទៅ ៤% ក្នុងមួយឆ្នាំ រដ្ឋាភិបាលជួយប្រាក់លើកទឹកចិត្តដល់កសិករ(subsidize) កសិករនៅក្នុងតំបន់អឺរ៉ុប អាចនាំចេញ នាំចូលជ្រូករស់ទៅវិញទៅមកបាន ដោយស្មើភាពគ្នា។ គាត់ដឹងយ៉ាងច្បាស់អំពី វិបត្តិដែលកសិករកម្ពុជា កំពុងតែកើតឡើងដោយសារតែការនាំជ្រូកចូលមកពីប្រទេសវៀតណាម យកមកលក់ថោកជាងតម្លៃដែលកសិករផលិតក្នុងស្រុក ដោយតែចិនបិតមិនអោយវៀតណាម នាំជ្រូកចូលទៅប្រទេសចិន។
គាត់បានបន្តទៀតថានៅប្រទេសគាត់ កន្លងមកក៏ធ្លាប់ទទួលរងនូវវិបត្តិជ្រូកចុះថ្លៃដែរ តែមិនមានការនាំចូលអីចឹងទេ។

ជាចុងក្រោយគាត់បានផ្តាំផ្ញើរថា បើអាចទប់ទល់បានមិនត្រូវបោះបង់ការចិញ្ចឹមទេ បើបោះបង់ចោលទៅអនាគត នឹងមានវិបត្តិខ្វះសាច់ជ្រូកក្នុងស្រុក ពេលនោះហើយដែលបានដៃឈ្មូញប្រទេសជិតខាង ធ្វើភ្លៀវធ្វើផ្គរបានស្រេចតែនឹងចិត្តហើយ អ្នកដែលទទួល រងគ្រោះខ្លាំងជាងគេ គឺអ្នកទទួលទានសាច់ជ្រូក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!