ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តទេសចរណ៏ដឹកអ្នកដំណើរ២៧នាក់ ដាច់ហ្វ្រាំងពេលចុះពីភ្នំបូកគោ ក្រឡាប់ផ្ងារជើង

1 ឆ្នាំ មុន 101 តូ សុផល

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានអោយដឹងថា  នៅវេលាម៉ោង ៤ និង ៣០ នាទីរសៀល ថ្ងៃទី ១៩  មិនថុនា ២០១៧ មានករណីរថយន្តទេសចរណ៏ដឹកអ្នកដំណើរចំនួន ២៧នាក់ ស្រី៣ នាក់បានដាច់ហ្វ្រាំងនៅពេលចុះពីភ្នំបូកគោ នៅចំណុចគីឡូ ១០។

ក្នុងករណីគ្រោះថ្នាក់ខាងលើនេះមិនបណ្តាលអោយស្លាប់នោះទេ គ្រាន់តែរបួសធ្ងន់ស្រាល ៦នាក់ ស្រី៣ នាក់។ ដោយឡែកអ្នករងរបួសផ្សេងទៀតត្រូវបានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកយកមកមន្ទើរពេទ្យបង្អែកខេត្ត ។ 

បើតាមលោកស្នងការ ជនរងគ្រោះទាំងអស់រួមទាំងតៃកុងឡានសរុប២៧នាក់ រងរបួសធ្ងន់៦នាក់ ត្រូវបានសមត្ថកិច្ចរបស់លោក ជួយដឹកភ្លាមៗទៅកាន់មន្ទីរពេទ្យ។ សម្រាប់មូលហេតុវិញ លោកស្នងការបញ្ជាក់ថា បណ្ដាលមកពីដាច់ហ្រ្វាំង។​

លោកឧត្តមសេនីយ៍បានបន្ដថា នេះចាត់ទុកជាសំណាងមួយផងដែរ ដែលរថយន្ដក្រុងបានជួបគ្រោះថ្នាក់ចរាចរណ៍នៅគីឡូទី១០ ហើយ ពេលក្រឡាប់ទៅទើនឹងដើមឈើ ប្រសិនបើក្រឡាប់នៅខាងក្រោមនេះបន្ដិច ឬនៅខាងលើ ច្បាស់ជាធ្លាក់ទៅដល់ក្រោមជាក់ជាមិនខានឡើយ។

លោកថា តាមគម្រោងជនរងគ្រោះទាំងនេះ ក្រោយពីចុះពីលើភ្នំបូកគោរួច ពូកគេនឹងបន្ដដំណើរកម្សាន្ដទៅកាន់ខេត្តព្រះសីហនុបន្ដទៀត តែអកុសលក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្ដងទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ