ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ និងសមាគមន៍មិត្តសិល្បៈជួយសង្គម ចុះចែកអំណោយ ជូនជនក្រីក្រ និងកុមារប្រមាណ៣៥០នាក់

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ៖ ពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ និងកុមារចំនួន៣០០នាក់ នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានទទួលអំណោយពីអនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ មន្រ្តីក្រោមឱវាទ និងមានការចូលរួមពីសំណាក់ សមាគមន៍មិត្តសិល្បៈស្ម័គចិត្តជួយសង្គម ដើម្បីសម្រួលដោះទ័លក្នុងស្ថានភាពជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋក្រីក្រ ។

សកម្មភាព មនុស្សធម៌ ដឹកនាំដោយ អនុសាខាកាកបាទក្រហមខណ្ឌ បានប្រព្រឹត្តទៅ កាលពីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ ក្នុងវត្ត អារុណវត្តី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមលោក សុឹម ភូន ចៅសង្កាត់ ត្រពាំងក្រសាំង បានឲ្យដឹងថា ក្នុងសង្កាត់របស់លោក មានចំនួន២៤ភូមិ មានប្រជាពលរដ្ឋសរុបចំនួន១៨៣៤៣នាក់ ។ លោកបន្តទៀតថា ដោយមានកិច្ចអភិវឌ្ឍន៍ ពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំ ពីសម្តេច តេជោ នាយករដ្ឋមន្រ្តី ហុ៊ន សែន ទើបមាបការរីកចំរើន គ្រប់វិស័យ លើហេដ្ឋារចនាសម្ព័ន្ធ ទើបឈានទៅដល់ កាត់បន្ថយនូវភាពក្រីក្ររបស់ពលរដ្ឋ ។ ហើយទន្ទឹមនឹងនេះ ក៏មានគ្រួសារពលរដ្ឋមួយចំនួន នៅមានជីភាពខ្សត់ខ្សោយ ក៏អាជ្ញាធរ មិនទុកឲ្យពលរដ្ឋ រស់នៅដោយដាច់បាយ ស្លាប់ដែរ នេះបើតាមប្រសាសន៍របស់ សម្តេច នាយករដ្ឋមន្រ្តី ធ្លាប់មានប្រសាសន៍កន្លងមក ។ ដោយឡែក នៅព្រឹក ថ្ងៃទី០៨ ខែកក្កដា នេះមានគ្រួសារ ដែលមានជីវភាពក្រីក្រ ចំនួន៥០គ្រួសារ និងកុមារចំនួន៣០០នាក់ ត្រូវបាន ទទួលអំណោយ ដ៍ថ្លៃថ្លាពីសំណាក់ អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ មានលោកហែម ដារិទ្ធ អភិបាលខណ្ឌ ជាប្រធាន និងចូលរួមពីសមាគមន៍ មិត្តសិល្បៈស្ម័គចិត្ត ជួយសង្គម ។

អំណោយ ចែកជូនដល់គ្រួសារក្រីក្រ ទទួលបាននូវថវិការចំនួន៥មុឺនរៀល អង្ក និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត និងកុមារ តូចៗ ទទួលបាន នូវ គ្រឿងឧបភោគ បរិភោគ មួយចំនួន ផងដែរ ដើម្បីលើកទឹកចិត្តដល់កុមារ ។

image image image image image image image image imageimage imageimageimage image image image image image image imageimage

imageimageimageimageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ