ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទុះរឿងកក្រើកពេញប៉ុស្តិ៍ចោមចៅ ខណៈមេទាហានថ្នាក់ខ្ពស់ៗ មកអន្តារគមន៍រឿងកំបុិកកំប៉ុក

1 ឆ្នាំ មុន 4 តូ សុផល

ភ្នំពេញ ៖ ផ្ទុះរឿងកក្រើកពេញប៉ុស្តិ៍នគរបាលចោមចៅបន្ទាប់ពី មេៗទាហាគ្រាក់ៗ សុទ្ធតែថ្នាក់ខ្ពស់មកដោះស្រាយរឿងកំបុិកកំប៉ុក ដោយសារ សុីផ្លេរថយន្តសុំផ្លូវត្រូវបាន ភាគីម្ខាងទៀត មាត់មួយដៃខៀវភ្នែក ហើយគេចខ្លួនបាត់ ប៉ូលីសតូចតាចថ្នាក់មូលដ្ឋានបានត្រឹមយករថយន្តមកដាក់នៅប៉ុស្តិ៍ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ទុកឱកាសឲ្យភាគីទាំង២សម្របសម្រួលគ្នា ពុទ្ធោ ផ្អើលប្រជាពលរដ្ឋរត់ជាន់ជើងគ្នា ខណៈដែលមេគ្រាក់ៗ តម្លើងសរសៃកដាក់គ្នាពេញប៉ស្តិ៍ប៉លីស ។

ភាគីខាងរថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9107 អ្នកបើកបរ មិនស្គាល់ឈ្មោះ ក្រោយកើតហេតុ គេចខ្លួនទៅបាត់ តែខ្សែ ចេញមុខមកដោះស្រាយ សុទ្ធតែមេៗកំពូល យោធា។ ចំណែកភាគីខាងរថយន្ត រងគ្រោះ ម៉ាក វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1696 អ្នកបើកបរមិនស្គាល់ឈ្មោះ ក៏ជាមន្រ្តីយោធាដូចគ្នា រងរបួសជាំភ្នែកស្តាំ ។

តាមភាគីរថយន្តវីហ្គោ បានឲ្យដឹងថា មុនកើតហេតុ រថយន្តរបស់គាត់បើកពីលិចទៅកើតតាមផ្លូវបេតុងភូមិថ្មគោល លុះដល់ចំណុចកើតហេតុ រថយន្តកាមរីឆ្លាម ឈប់កណ្តាលផ្លូវដោយសារជួបបញ្ហាគ្រោះថ្នាក់ចរាចណ៍បន្តិចបន្ទូច ហើយរថយន្តវីហ្គោសុីផ្លេ សុំផ្លូវ ម្តងហើយម្តងទៀត ធ្វើឲ្យភាគីខាងរថយន្តកាមរី សង្ស័យមានជាតិស្រវឹងក្នុងខ្លួនផង ចូលទៅមាត់មួយដៃ បណ្តាលឲ្យអ្នកបើកបររថយន្ត វីហ្គោ ខៀវភ្នែក ហើយភាគីបង្ក គេចខ្លួនទៅបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ ត្រូវបានមន្រ្តីនគរបាលមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍ ។

តាមប្រភពនៅប៉ុស្តិ៍ចោមចៅ ផ្ទុះកក្រើកអស់ប្រជាពលរដ្ឋភ័យខ្លាច ដោយសារ ដំរីជល់គ្នា ផ្អើលស្រមោច បន្ទាប់ពីភាគីសងខាងចូល មកសម្របសម្រួលគ្នា មិនបានតាមសន្តិវិធីបែជាផ្ទុះ សម្តីជាងដាក់មេក្រូ សុទ្ធតែមេៗគ្រាក់ៗ មកន៨យាយមិនត្រូវគ្នា ដោយសារភាគី រងគ្រោះ ទាមទារឲ្យជនបង្កដែលវាយគាត់មកនិយាយគ្នា តែភាគីម្ខាង លើកឡើងថាមានតំណាងហើយ អាចសម្របសម្រួលគ្នាបាន ទាមទារសំណងឬជម្ងឺចិត្តក្នុងរូបភាពណា លាតត្រដាងរកដំណោះស្រាយ តែមិនត្រូវគ្នា ដោយសារ ភាគីម្ខាងៗ សុទ្ធតែអំណះអំណាងរាងៗ ខ្លួន រហូតផ្ទុះទំនាស់ ភាគីខាង រថយន្តឆ្លាមមានមន្រ្តីយោធាថ្នាក់ខ្ពស់យករថយន្ត ត្រេអុី សហលាកលេខ ខ ម មិបិទច្រកចូលសាលាសង្កាត់ មិនឲ្យរងយន្តវីហ្គោបើកចេញ ធ្វើឲ្យកាប់តែពលរដ្ឋភ័យស្លន់ស្លោ រកច្រករត់ចេញមិនរួច ទោះជាប៉ូលីសកំបុិកកំប៉ុកនៅប៉ុស្តិ៍ចោមចៅ និយាយសម្រួល ក៏លែងស្តាប់ រឿងតូចសោះ ចង់ក្លាយទៅជារឿងធំ រហូតដល់កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យចុះមកជួយអន្តរាគមន៍ ដើម្បីសម្របសម្រួល ដើម្បីបើកផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋ ចេញចូលសាលាសង្កាត់សិន ។

រីឯរឿងរ៉ាវទំនាស់យ៉ាងណា ដោះស្រាយយ៉ាម៉េចនោះ មិនទាន់ចេញនៅឡើយ ខាងអាវុធហត្ថខណ្ឌ មកជួយសម្របសម្រួល រួមជាមួយមន្រ្តីនគរបាលកូនប៉ុស្តិ៍ ជាបន្តទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ