ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី និងភរិយា ហោះទៅដល់ ហុងហ្គារី បាត់!

1 ឆ្នាំ មុន 2 តូ សុផល

Breaking News៖ ឆ្លើយតបតាមការអញ្ជើញរបស់ ក្រសួង កសិកម្ម ប្រទេស ហុងហ្គារី នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្មធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣) ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ

បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅប្រទេស ហុងហ្គារី ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។

ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅប្រទេស ហុងហ្គារី នាពេលនេះគឺ ក្នុងគោល បំណង់ ឮធ្វើឲ្យមានផលប្រយោជន៍សម្រាប់ភាគីទាំងពីរ និងបានធ្វើឲ្យកាន់តែមានភាពរឹងមាំថែមទៀត នូវចំណងសហប្រត្តិបត្តិការណ៍សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ កម្ពុជា ហុងហ្គារី ជាពិសេសទាក់ទង នឹងវិស័យកសិកម្ម ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍន៍ជនបទ ព្រមទាំងសិក្សាស្វែយល់ពីបច្ចេកវិទ្យាទំនើបៗ នៅប្រទេសហុងហ្គារី ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ