ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទឹត សារ៉ាត់ អគ្គនាយករងនិងជាប្រធានគណៈប្រតិភូសវនកម្ម ផ្ទៃក្នុង អញ្ជើញក្នុងពិធីបិទសវនកម្មផ្ទៃក្នុង របស់ស្នងការនគរ បាលខេត្ត ព្រៃវែង

8 ខែ មុន 0 តូ សុផល

ព្រៃវែង ៖​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទឹត សារ៉ាត់ អគ្គនាយករងនិងជាប្រធានគណៈប្រតិភូសវនកម្ម ផ្ទៃក្នុង តំណាងនាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង។ នៅព្រឹកថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៧ នេះ

បានចូលរួមក្នុងពិធីបិទសវនកម្មផ្ទៃក្នុង របស់ស្នងការនគរ បាលខេត្ត ព្រៃវែង។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរ បាលខេត្ត ព្រមទាំង លោក លោកស្រីស្នងការរង នាយរងផែន នាយការិយាល័យ លោកឣធិការ ក្រុង.ស្រុកទាំង១៣ស្រុក,ក្រុង ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀតផងដែរ ដែលបានធ្វើឡើងនៅ ​សាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

លោកវរសេនីយ៍ឯក ស៊ាន សុវណ្ណា អគ្គនាយករងនិងជាប្រធានគណៈប្រតិភូសវនកម្ម បានធ្វើរបាយការស្តីពី ការចុះសវនកម្ម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទឹត សារ៉ាត់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទែក្នុង ក្រសួងមហាផ្ទៃ។ ក៏បានធ្វើការណែនាំ មួយចំនួន ដល់កងកម្លាំងប្រដាប់អាវុធ​ ដូចជា ត្រូវពង្រឹង លើការ ចុះបញ្ជីវត្តមាន ត្រូវរក្សាទុកនូវរាល់ឯកសារ ដែលពាក់ព័ន្ធសម្រាប់សវនកម្មឆ្នាំបន្ទាប់ រាល់មន្ត្រី ដែលឈឺ ត្រូវមានសំបុត្រពេទ្យត្រឹមត្រូវ មន្ត្រីដែលមានបេសកកម្ម ត្រូវមានឯកសារជាក់លាក់ លើកទឹកចិត្ត និងតម្លើង ឋានន្តរសក្ដិ មុខងារ រឺប័ណ្ណសរសើរ ដល់មន្ត្រីទាំងឡាយណា ដែលមានការងារល្អ និងស្នាដៃល្អ រាល់ការចាយវាយ រឺចំណាយទៅលើអ្វីមួយ ត្រូវតែមានឯកសារ និងវិក័យបត្រ គ្រប់គ្រាន់។

ជាមួយគ្នានោះដែរ ​លោកឧត្តមសេនីយ៍ទោ ស្រេង ជា​ ស្នងការដ្ឋានគរបាលខេត្តព្រៃវែង បានបញ្ជាក់ ពីការងារ ពង្រឹង​និង​​​ការពារសន្តិសុខ សុវត្ថិភាព ​សណ្តាប់ធ្នាប់សង្គម នៅតាមបណ្តាវត្តអារាម រម្មណី ដ្ឋាននានា ទូទាំងខេត្តព្រៃវែង ក្នុងការ ការពាររក្សាសន្តិសុខពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការការិយាល័យបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កកាត នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះស្នងការដ្ឋាននគរបបាលខេត្តបានចាត់ចែងកម្លាំងការពារ ថ្នាក់ដឹកនាំនយោបាយនានា ដែលអញ្ជើញ មកលើទឹកដីខេត្តព្រៃវែង និងការពាការិយល័យបោះឆ្នោតប្រកបដោយសុវត្ថិភាព និងទទួលបាន ជោគជ័យ គ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

បន្ថែមពីនេះទៀត ឧត្តមសេនីយ៍ស្នងការ ក៏បាន​ណែនាំមួយ​ដល់មន្ដ្រីក្រោមឱវាទ ដូចជា ត្រូវឯកភាពទៅនឹងផែនការ ដែលបានដាក់ជូន​ កងកម្លាំងទាំងអស់ ដែលនៅតាមគោលដៅ ត្រូវចេះកត់ត្រា រាល់បទល្មើសឲ្យបានត្រឹ​មត្រូវ ត្រូវមានទំនួលខុសត្រូវ ប្រធានគោលដៅត្រូវចេះគ្រប់គ្រង ដឹកនាំហៅកម្លាំងមកប្រើ បញ្ហាវិន័យរបស់កងកម្លាំងតួរ​នាទី និងភារៈកិច្ច បញ្ហាចោរកាច់សោ​ម៉ូតូ ឈប់ឲ្យទាហ៊ានថៃដើរល្បាតឆ្លងកាត់ខាងទឹកដីខ្មែរទៀត និងបញ្ឈប់ការបាញ់បោះសេរី ឲ្យខានតែបាន។ លោកស្នងការ បន្ដថា ក្រុមការងារអត្តសញ្ញាណប័ណ្ណ ត្រូវបន្តការអនុវត្តន៍តាមគោលការណ៍ និងផែនការដែលបានដាក់ជូន កងកម្លាំងទាំងអស់។ មន្រ្តីចរាចរណ៍ត្រូវសុភាពរាបសារ បន្ទន់ឥរិយាបទ និងគោរពសីលធម៌វិជ្ជាជីវៈ៕ ដោយ ចាន់ សុធា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ