ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រាបើករថយន្ត បុកមនុស្សរបួសធ្ងន់៣នាក់

2 ឆ្នាំ មុន 3 តូ សុផល

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មនុស្សរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ អ្នកបើកបរដោយមានជាតិអាល់កុរខ្ពស់។

ករណីនេះកើតឡើងនៅថ្ងៃទី15​ ខែ​មិថុនា​​ ឆ្នាំ​2017​ វេលាម៉ោង​17និង00នាទី​ល្ងាច លើ​ផ្លូវ​ជាតិ​លេខ​4​​​ ត្រង់ចំណុច​ មុខស្លាកអាឡាំង ឌឺឡុង ជិតផ្លូវបំបែកចុះទៅឆ្នេរអូរត្រេះ ស្ថិតនៅ​ក្នុង​ក្រុម16 ភូមិ1​ សង្កាត់​លេខ​1​ ក្រុង​ និងខេត្ត​ព្រះសីហនុ​  រវាង​រថយន្ត​ 1គ្រឿង​ ម៉ាក​ HIGHLANDER ​​ពណ៌​ ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​2N-7019 បើកបរ​ដោយ​ឈ្មោះ​ ស៊ុក​ រ៉ាម៉ានី​ ភេទ​ប្រុស អាយុ ៤៨ឆ្នាំ​មានទីលំនៅ​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ មាន​អ្នករួមដំណើរចំនួន​ 02នាក់​ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ ភ្នំពេញ​ មកដល់ចំណុចខាងលើបានបុកម៉ូតូ​​ 1គ្រឿង​ ម៉ាក Air Blade ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះ​គ្នា​ចំនួន​ 3នាក់​ ស្រី​ 1នាក់​ បើកបរ​ដោយ​ឈ្មោះ​ ឆាស់​ ស៊ីថា​ ភេទ​ប្រុស​ អាយុ​ 40ឆ្នាំ​ មានអ្នករួមដំណើរ​ចំនួន​ 02នាក់​ 1 ឈ្មោះ​ លីន​ ភេទ​ស្រី​ អាយុ​ 32ឆ្នាំ​ 2 ឈ្មោះ​ ​នូ​ ភេទ​ ប្រុស​ អាយុ​ 25ឆ្នាំ​ ​ មានទិសដៅពី​បញ្រ្ចាស់​គ្នា​​​ ​​បណ្ដាល​ឲ្យ​ រងរបួស​ធ្ងន់​​​​មនុស្ស​ទាំង​03នាក់​ស្រី​ 01នាក់​​ និងបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ និង​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។


ដោយឡែករថយន្ត​ និង​​​​ ម៉ូតូ​​ ​ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។ អ្នកបើកបរ​រថយន្ត​មានជាតិ​អាល់កុល​ 0;68mg/L ហើយត្រូវបានសមត្ថកិច្ច​នាំ​មក​សាកសួរ​ព័ត៌មាន​លម្អិត​ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​បន្តទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!