ព្រឹតិ្តការណ៍ថ្មីៗ

ប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ត្រូវនគរបាលឃ្មួញ ឃាត់ខ្លួនបាន៣នាក់

2 ឆ្នាំ មុន 6 តូ សុផល

ភ្នំពេញ៖ យុវជន០៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញចុះទីបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថាបានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ប្រតិបត្តិការណ៍ខាងលើធ្វើឡើងកាលពីម៉ោង១០និង៣០នាទីថ្ងៃទី១៥មិថុនា២០១៧នៅចំណុផ្ទះសង់ថ្មីផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យប្រើប្រាស់គ្រឿងញៀនខាងលើទី១ឈ្មោះ  គង់ ភក្តី អាយុ២៦ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះសង់ថ្មីផ្លូវលំភូមិសំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ។

ទី២ឈ្មោះគង់ សំដារ៉ា អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវលំភូមិសំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ។

ទី៣ឈ្មោះណុច ចាន់ថនអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀនខុសច្បាប់ខាងលើក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថានៅចំណុចនេះមានក្រុមក្មេងទំនើងកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញសូមយោបល់ពីលោក អធិការខណ្ឌចុះទៅបង្ក្រាបជាក់ស្តែងតែម្តងដោយឃាត់ក្រុមខាងលើបានចំនួន០៣នាក់ធ្វើការដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផង។

សមត្ថកិច្ចដដែលបានប្រាប់ទៀតថាក្រោយពីនាំខ្លួនយកមកដល់អធិការនគរបាលខណ្ឌបានធ្វើតេសទៅលើទឹកនោមឃើញថាជនទាំង០៣នាក់ខាងលើទឹកនោមមានផ្ទុកនូវសារធាតុញៀនក៍ឃាត់ខ្លួនតែម្តង។នៅចំពោះមុខសមត្ថកិច្ចទាំង០៣នាក់បានសារភាពថាពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់មែន។

បច្ចុប្បន្នជនទាំង០៣នាក់ខាងលើនេះបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ