ព្រឹតិ្តការណ៍ថ្មីៗ

មិនដឹងមូលហេតុអ្វី បានជានិស្សិតស្រីចងក​ សម្លាប់ខ្លួន

2 ឆ្នាំ មុន 19 tnn_admin

ភ្នំពេញ៖ សពនិស្សិតស្រីម្នាក់ ត្រូវបានឪពុកប្រទះឃើញចងកសម្លាប់ខ្លួន​ ស្លាប់ទាំងមិនដឹងមូលហេតុ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៣៩ ផ្លូវបេតុងទី៤ ក្រុម៦ ភូមិកោះអណែ្តត សងា្កត់ទួលសងែ្ក២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះមានឈ្មោះ លី បញ្ញាវតី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុឪពុករបស់ជនរងគ្រោះឈ្មោះ សាង ងួនលី អាយុ ៦៧ឆ្នាំ ដែលស្នាក់នៅផ្ទះជាន់ខាងក្រោម បានឡើងទៅលើផ្ទះជាន់ទី២ ដល់មុខបន្ទប់កូនស្រី ក៏គោះទា្វរ ហៅមិនឭឆើ្លយ ក៏យកកូនសោចាក់ទា្វរបន្ទប់បើកទៅឃើញកូនស្រីរបស់ខ្លួនចងកជាប់ទៅនឹងចម្រឹងបង្អួចនិងក្រម៉ាសា្លប់បាត់ទៅហើយ។

បន្ទាប់មក ឪពុកនិងមា្តយបងប្អូនក្រុមគ្រួសារសព បានអះអាងថា ជនរងគ្រោះខាងលើនេះធា្លប់មានជំងឺផ្លូវចិត្ត (សរសៃប្រសាទ) ហើយបច្ចុប្បន្នសពខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធើ្វបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!