ព្រឹតិ្តការណ៍ថ្មីៗ

ប៉េអឹម ស្នាក់ការសន្តិសុខ៧០៧ ឃាត់រថយន្តដឹកអុស២គ្រឿងលួចបង្កប់ឈើប្រណិត!

2 ឆ្នាំ មុន 2 តូ សុផល

ខេត្តក្រចេះ៖ នៅវេលាម៉ោង ៧និង០៥នាទី ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៧ កំលាំងអាវុធហត្ថស្នាក់ការ សន្តិសុខ ៧០៧ សហការ

ជាមួយកំលាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ បានឃាត់រថយន្តដឹក អុស បង្កប់ឈើសុក្រមគ្មានច្បាប់អនុញ្ញាតចំនួន ០២គ្រឿងនៅចំណុចបត់សុក្រម ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុក ស្នួល ខេត្តក្រចេះ និយាមការលេខ(០៦៤៥២៨៣- ១៣៥៨៩២៣) ។
១ អ្នកបើកបរឈ្មោះ នល់ តុ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បើកបររថយន្ដម៉ាកសាមយ៉ុងពណ៍ស្លែ គ្មានស្លាកលេខ និង អ្នករួមដំណើរ ម្នាក់ទៀតឈ្មោះ សៀង ម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិកាប៉ូ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្នុងររថយន្តមានដឹកឈើសុក្រមចំនួន២៩ដុំ = ២ម៉ែត្រត្រីគុណ៣១៨។
២ អ្នកបើកបរឈ្មោះ អេត សុគន្ធា ភេទ ប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុក ស្នួល ខេត្តក្រចេះ បើកបររថយន្ដម៉ាក សាមយ៉ុង ពណ៍ស្លែ គ្មានស្លាកលេខ ដឹកឈើសុក្រមចំនួន៣០ដុំ = ២ម៉ែត្រត្រីគុណ៤៧៦។

ក្នុងសមត្ថកិច្ចឃាត់បានមនុស្សចំនួន ០៣ នាក់ រថយន្ដ ចំនួន ០២គ្រឿង ម៉ាក សាមយ៉ុង ពណ៍ស្លែ គ្មានស្លាកលេខនិង ឈើសុក្រមចំនួន៥៩ដុំ ស្មើនឹង៤ ម៉ែត្រត្រីគុណ៧៩៤។

បច្ចុប្បន្ន វត្ថុតាងខាងលើ រក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ ដើម្បីកសាងសំណុំរឿងធ្វើតាម នីតិវិធីផ្លូវច្បាប់។ ដោយ៖ គឹមឆូយ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!