ព្រឹតិ្តការណ៍ថ្មីៗ

ទប់ទឹកភ្នែកមិនជាប់ ខណៈឃើញក្មេងអាយុ១៨ខែម្នាក់លុងទឹកប្រឡាយស្លាប់

1 ឆ្នាំ មុន 21 តូ សុផល

​កោះកុង​៖ កុមារី​តូច​ម្នា​ក់បាន​ដើរ​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់ ខណៈពេល​រស់នៅ​តែ​២​នាក់​ជាមួយ​ជីដូន​ចាស់​។ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ មិថុនា ២០១៧ នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។​

ប្រភពពី​ជីដូន​​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ចៅ​របស់គាត់​មានឈ្មោះ យុង នី​តា អាយុ​១៨​ខែ​។ ឪពុក​របស់គេ​ឈ្មោះ ឡាយ យុង អាយុ​៣៥​ឆ្នាំ ជា​កម្មករ​ទូក​នេសាទ​នៅ​ថៃ និង​ម្តាយ​ឈ្មោះ រឿន ចិន្តា អាយុ៣៥​ឆ្នាំ ធ្វើការ​នៅកាស៊ី​ណូ​ណា​ហ្កា (​ភ្នំពេញ​)​។​

ិ​គាត់​បន្តថា នៅ​មុនពេល​កើតហេតុ​ចៅ​របស់គាត់​កំពុង​ដេកលក់ ពេលនោះ​គាត់​មិន​ចាប់អារម្មណ៍​ឡើយ ស្រាប់តែ​មួយសន្ទុះ​បាត់​ចៅ​មិនឃើញ ទើប​ដើរ​រក​ក៏​ស្រាប់តែ​ឃើញ​ចៅ​គាត់​ធ្លាក់​ទៅក្នុង​ទឹក​ត្រពាំង​។ ពេលនោះ​គាត់​បាន​ស្រង់​ចៅ​បញ្ជូនទៅ​មន្ទីរពេទ្យ តែ​គ្រូពេទ្យ​បាន​ប្រាប់ថា ហួសពេល​ហើយ​។​

​សព​កុមារ​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ជីដូន​ចាស់ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។
ដោយនាគស

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ