ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួនមន្រ្តីនគរបាលម្នាក់ comments ជេរប្រមាថ សម្តេចតេជោ ហ៊ុន សែន

2 ឆ្នាំ មុន 38 តូ សុផល

Breaking News: មុននេះ មានសេចក្តីរាយការណ៍មកថា  មានការចាប់ឃាត់ខ្លួនមន្រ្តីនគរបាល ម្នាក់ឈ្មោះ លាង ឡា  ឋាន្តរស័ក្តិ អនុសេនីយ៍ឯក អត្តលេខ ០៣១៩១១ មុខតំណែង នាយរងផ្នែក អង្គភាពការិយាល័យ គណនេយ្យនាយកដ្ឋាន ភស្តុភា និងសំភារៈ បច្ចេកទេស អគ្គនាយកដ្ឋានភស្តុភារ  និងហិរញ្ញវត្ថុ ។

ប្រភពពិសមត្ថកិច្ចបានអោយដឹងថា ជុំវិញករណីឃាត់ខ្លួននេះ  ដោយមន្ត្រីនគរបាលខាងលើបាន comment នូវពាក្យជេរប្រមាថ ចូល page Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានតាំងខ្លួនឯងជានាយករដ្ឋមន្ត្រីទី១ថែមទៀតផង។

ការចាប់ខ្លួនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ដែលប្រមាថអាយុជីវិតសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើ Facebook  នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ